ប៉ុន្មានសន្លឹកបង្ហាញស្ទីលតារាម៉ូដែលខ្មែរថតជាមួយពស់ ស្អាតឡូយមិនចាញ់បរទេស
- 2019-01-22 09:10:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ប៉ុន្មានសន្លឹកបង្ហាញស្ទីលតារាម៉ូដែលខ្មែរថតជាមួយពស់ ស្អាតឡូយមិនចាញ់បរទេស
ចន្លោះមិនឃើញ
ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ អាជីពផ្នែកម៉ូដែលកំពុងតែត្រូវទទួលបានការពេញនិយមជាបន្តបន្ទាប់ ដូច្នេះហើយទើបការស្វែងរកអ្វីដែលប្លែក មកបង្ហាញទស្សនីយភាពអ្នកពេញចិត្តវិស័យនេះពិតជាសំខាន់។
ថ្មីៗនេះលោក Arnaud Adibou ជនជាតិខ្មែរកាត់បារាំងដែលជាអ្នកគ្រប់គ្រងតារាម៉ូដែលក្នុងស្រុកបីរូបគឺ នេត រក្សា ម៉ូដែល ខ្មែរកាត់បារាំង Marianne Clais និង ប្រាសាទ ដាវី បានរៀបចំការថតរូបមួយពោរពេញទៅដោយការច្នៃប្រឌិត និងមានការចូលរួមពីសំណាក់អ្នកថតរូបសញ្ជាតិបារាំងដ៏ល្បី លោក Jeremie Montessuis ផងដែរ។
ថ្លែងមកប្រាប់ Sabay លោក Arnaud បាននិយាយថាខ្លួនពិតជារីករាយដែលបានសហការជាមួយសារព័ត៌មាន Sabay ក្នុងឱកាសនេះដើម្បីបង្ហាញពីអ្វីដែលថ្មី អ្នកនៅក្នុងស្រុកមិនធ្លាប់បានជួបពីមុនមក។ "គោលបំណងនៃការថតរូបស្ទីលនេះ គឺចង់បង្ហាញថាប្រទេសកម្ពុជាក៏មានតារាម៉ូដែលមានសមត្ថភាពអាចបង្ហាញនូវអ្វីថ្មីៗមិនចាញ់តារាម៉ូដែលបរទេស និងព្រមទាំងមិនចាំបាច់ស្លៀកពាក់ស៊ិចស៊ីខ្លាំងពេកផងដែរ។" លោក Arnaud បានបញ្ជាក់ថាដូច្នេះ។ ចំពោះការថតរូបលើកនេះគឺគ្រាន់តែប្រើសត្វពស់ ប៉ុន្តែលើកក្រោយនឹងកាន់តែមាន Concept ប្លែកៗទៀតសម្រាប់ថតរូប ដែលធ្វើអ្នកស្រលាញ់វិស័យនេះកាន់តែប្លែកអារម្មណ៍។
ក្នុងការថតរូបនោះមានការសហការជាមួយលោក Jeremie Montessuis ជាអ្នកជំនាញថតរូប ព្រមទាំងសហការដោយលោក យុន រតនៈ និង Oliva Kong ចំពោះម៉ូដសម្លៀកបំពាក់ច្រើនឈុត។ ក្នុងនោះក៏មានចូលរួមផាត់មុខដោយ Yves Rocher Cambodia និងផ្ដល់ទីតាំងថតដោយ Penh House & Jungle Addition Hotel។
នេះជាបណ្ដារួបថតប្លែកនិងស្រស់ស្អាតដែលថតបាន៖
Photography: Jeremie Montessuis
Models: Marianne Clais, Raksa Neth, Zoey Davih
Clothing: Yun Rottanak, Oliva Kong
Hair and Makeup: Yves Rocher Cambodia
Agent: Arnaud Adibou
Location: Penh House & Jungle Addition Hotel