នរណា Inspire កែវ សៀក ឱ្យ​ក្លាយ​ជា Vlogger?

  • 2019-01-23 02:42:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

"បងFrozt ZK ជា​អ្នក Ispire ខ្ញុំ"។ នេះ​ជា​ការ​លើក​ឡើង​របស់ កែវ សៀក ស្ថាបនិក​ YouTube និង ផេក Seak Vlogger និង Seak Gaming។

យុវជន​វ័យ ២២​ឆ្នាំ កែវ សៀក បាន​ប្រាប់ Sabay ថា ក្រោយ​​មើល​វីដេអូ​ប្លុក Daily Vietnam Observation របស់​អ្នក​ជិះ​ម៉ូតូ​ផ្សងព្រេង​ Frozt ZK រួច​មក គឺ​ធ្វើ​ឱ្យ​​ខ្លួន​មាន​អារម្មណ៍​សប្បាយ និង​ចង់​ធ្វើ​បែប​នេះ​ដែរ។

“Daily Observation របស់​គាត់​ហ្នឹង​ល្អ​មើល​មែន​ទែន ខ្ញុំ​ពេញ​ចិត្ត​ជាងគេ មើល​ចប់​វីដេអូ​ហ្នឹង​ហើយ ចាប់​ផ្ដើម​​អុក​ម៉ាក់​ទិញ Go Pro និង​គេ​នឹង​ឯង​ដែរ ព្រោះ​ចង់​ធ្វើ Vlog មែន​ទែន​"។ កែវ សៀក បញ្ជាក់។

វីដេអូ Vlog ដំបូង​របស់ សៀក គឺ​ជា​វីដេអូ​និយាយ​អំពី​ពួមម៉ាក​មក​ខ្ចី​លុយ “When My Friend Borrows My Money ឬ បង​ធំមកខ្ចីលុយ ​មាន​រយៈ​ពេល​ជិត ២ឆ្នាំ​ហើយ (២៥ មិនា ២០១៧)។ ចំពោះ​វីដេអូ​មួយ​នេះ និស្សិត​គ្រប់គ្រង​ពាណិជ្ជកម្ម ឆ្នាំ​ទី៤ នៃ​សាកលវិទ្យាល័យ​ជាតិ​គ្រប់គ្រង មិន​ចង់​ហ៊ាន​មើល​ឡើយ នា​ពេល​បច្ចុប្បន្ន ព្រោះ​​ហួស​ចិត្ត​​ពេក។

បើ​តាម​សម្ដី​របស់​យុវជន​កូន​ចៅ​ចិន ការ​ធ្វើ​ Vlog គឺ​ពិបាក​ខ្លាំង ខណៈ​គណនី YouTube ឈ្មោះ Seak Vlogger របស់​លោក កន្លះ​​ឆ្នាំ​ទើប​ទទួល​បាន អ្នក Subcribe 1,000នាក់។ យុវជន​មិន​បាន​បន្ត​ធ្វើ​ យ៉ាង​សកម្ម​រហូត​ទទួល​បាន Subcribe​ 100K និង​បាន​ ១០,០០០ Subcribers ហើយ​បច្ចុប្បន្ន​លោក​ទទួល​បាន ១៤៦,០៥២ Subcribers។ ក្រោយ​មក​ អតីត​សិស្ស​វិទ្យាល័យ​ជា​ស៊ីម​សាមគ្គី ក៏​បាន​បង្កើត Channel ហ្គេម E-sport មួយ​ផ្សេង​ទៀត​ឈ្មោះ Seak Gaming ដោយ​ទទួល​បាន​ផ្លែផ្កា លឿន​ជាង Seak Vlogger ដែល​ពេល​នេះ​មាន​ ៣១៥,៨៥២ Subcribers។

បើ​ទោះ​មាន​មតិ​ភាគ​ច្រើន​ថា លោក​ធ្វើ​អ្វី​ឆ្កួត​ៗ ប៉ុន្តែ​លោក​នៅ​តែ​ធ្វើ ព្រោះ​តែ​ចិត្ត​ស្រលាញ់ បាន​ចែករំលែក​បទពិសោធន៍​នៅ​តាម​តំបន់​ទេសចរណ៍ និង​ការ​កម្សាន្ត​ដល់​អ្នក​ទស្សនា។

ទាក់ទង​នឹង​ចំណូល​វិញ សៀក បញ្ជាក់​ថា តាម​ YouTube ទាំង​២ គឺ​​តិច​តួច ប៉ុន្តែ​បើ​បូក​សរុប​ជាមួយ​នឹង​ចំណូល​បាន​មក​ពី​ Sponsor ជួយ យុវជន​អាច​​បាន​ចន្លោះ​ប្រហែល ៨០០ ទៅ ១,០០០ ដុល្លារ​ក្នុង​១​ខែ។

ជាចុងក្រោយ សៀក ​សូម​អរគុណ​ដល់​អ្នកគាំទ្រទាំងអស់ និងសុំទោស​ផងដែរ ដែល​មិន​បាន​ឆ្លើយ​តបតាម​ឆាត ឬ Comment ព្រោះ​តែរវល់​នឹង​ការ​សិក្សា និង​ការងារ៕

អត្ថបទ៖ អ៊ុំ សុភក្តិ

អត្ថបទថ្មី