ឧស្សាហ៍ក្តៅ​ភ្នែក​ជា​សញ្ញា​ជំងឺ​នេះហើយ កុំ​សម្ងំ​បន្តក់​ថ្នាំ​ទៀត គួរ​រួសរាន់​ព្យាបាល

  • 2019-01-23 07:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ជំងឺ​ភ្នែក​ស្ងួត ឬហៅថា Sécheresse oculaire ជា​ជំងឺ​ដែល​អាច​កើត​មាន​នៅ​លើ​មនុស្ស​គ្រប់​វ័យ។ ​ភ្នែក​ស្ងួត​នេះ មាន៥% ទៅ ៣៥% នៃ​ប្រជាជន​ទាំង​អស់។

ចំពោះ​ប្រជាជន​នៅ​អាស៊ី​មាន៣៣% ច្រើន​ជាង​នៅ​តំបន់​ផ្សេងៗ ហើយ​ភាគច្រើន​កើត​មាន​លើ​មនុស្ស​ដែល​មាន​អាយុ​លើស​ពី​៥០​ឆ្នាំ​ឡើង (មនុស្ស​ស្រី​ច្រើន​ជាង​មនុស្ស​ប្រុស)។ នេះបើតាមការបញ្ជាក់ពីហ្វេសប៊ុក​ផេក​ របស់មន្ទីរពេទ្យ​កាល់​ម៉ែត។

រូបតំណាង

ទំព័រដដែល ក៏បានបញ្ជាក់ពីចំណុចសំខាន់ៗ គួរប្រុងប្រយ័ត្ន នៃជំងឺភ្នែកស្ងួត ដូចខាងក្រោមនេះ ៖

១. រោគសញ្ញា

  • មាន​អារម្មណ៍​ដូច​ឈឺ​ចាក់​ៗ​ក្នុង​ភ្នែក

  • ក្រហាយ​ក្នុង​ភ្នែក

រូបតំណាង
  • រមាស់​ក្នុង​ភ្នែក

  • មាន​អារម្មណ៍​ដូច​មាន​ក្រាប់​ខ្សាច់​ក្នុង​ភ្នែក

  • មាន​ការ​ឈឺ​ចាប់​ខ្លះ

  • ស្រវាំង​ភ្នែក

  • ចាញ់​ពន្លឺ​ថ្ងៃ

  • ហៀរ​ទឹក​ភ្នែក

២. ជំងឺ​ភ្នែក​ស្ងួត​បណ្ដាល​មក​ពី

រូបតំណាង
  • កត្តា​ជា​ច្រើន​ដែល​មាន​នៅ​លើ​ផ្ទៃ​ភ្នែក(Surface oculaire) 

  • បណ្ដាល​មក​ពី​ការ​ខ្វះ​លំហូរ​ទឹក​ភ្នែក និង​អម​ជា​មួយ​បញ្ហា​​ភ្នែក​មួយ​ចំនួន​ទៀត 

  • លំហូរ​ទឹកភ្នែក​គ្មាន​លំនឹង 

  • មាន​រលាក​ផ្ទៃ​គ្រាប់​ភ្នែក 

  • មាន​ការ​ខូចខាត​ប្រព័ន្ធ​ប្រសាទ​នៃ​ការ​បង្កើត​ទឹកភ្នែក (abnormalie neurosensoriel) ដែល​មាន​តួនាទី​ក្នុង​ការ​ធានា​ទឹក​ភ្នែក​នៅ​លើ​ផ្ទៃ​គ្រាប់​ភ្នែក។

៣. មូលហេតុ​ដែល​នាំ​ឲ្យ​មាន​ជំងឺ​ភ្នែក​ស្ងួត

  • 14% មាន​ទឹក​ភ្នែក​មិន​គ្រប់គ្រាន់​ដោយ​សារ​ខ្វះ​ខាត​ទឹក​ភ្នែក​បណ្ដោះ​អាសន្ន

  • 86% អ្នក​ជំងឺ​មាន​ទឹក​ភ្នែក​ធម្មតា​ តែ​ទឹក​ភ្នែក​នោះ​គ្មាន​គុណភាព(Larmes de mauvaise qualité)

  • បណ្ដាល​មក​ពី​មាន​ការ​រលាក​រ៉ាំរ៉ៃ​នៃ​ត្របក​ភ្នែក(inflammation chronique des paupière;Blépharite)

  • ការ​ស្ងួត​ភ្នែក​ដោយ​សារ​មាន​រំហួត​ទឹក​ភ្នែក (Sécheresse evaporative par déficit lipidique) ដូចជា៖

• ការ​សម្លឹង​កុំព្យូទ័រ​យូរ

• មើល​ទូរទស្សន៍​នៅ​ក្រោម​កម្ដៅ​ថ្ងៃ នៅ​ក្នុង​បន្ទប់​ម៉ាស៊ីន​ត្រជាក់ នៅ​ក្រោម​កង្ហារ។ល។

ប្រភព​អត្ថបទ៖ ហ្វេសប៊ុក​ផេក​មន្ទីរពេទ្យ​កាល់​ម៉ែត

អត្ថបទ៖ ពៅ រក្សា

អត្ថបទពេញនិយម