ឆ្កែយន្ត Aibo របស់ Sony ចេញពណ៌ថ្មី តែតម្លៃអាចទិញបានម៉ូតូមួយគ្រឿង
- 2019-01-23 13:11:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ឆ្កែយន្ត Aibo របស់ Sony ចេញពណ៌ថ្មី តែតម្លៃអាចទិញបានម៉ូតូមួយគ្រឿង
ចន្លោះមិនឃើញ
ក្រុមហ៊ុន Sony បានចេញផ្សាយនូវជម្រើសពណ៌ថ្មីនៃឆ្កែយន្ត Aibo ប្រភេទ "Choco Edition" បន្ថែមលាយឡំពណ៌ត្នោត ដោយរក្សាផ្នែកជើងនៅពណ៌សដូចជំនាន់មុន។ អតិថិជនអាចធ្វើការបញ្ជាទិញក្នុងទីផ្សារប្រទេសជប៉ុនចាប់ពីថ្ងៃនេះតទៅ ដោយទំនិញនឹងមកដល់ផ្លូវការនាថ្ងៃទី ១ កុម្ភៈ។
ត្បិតអីឃើញត្រឹមរូបរាងសាមញ្ញ ប៉ុន្តែ Aibo ដាក់លក់ក្នុងតម្លៃដល់ទៅ ១៩៨ ០០០ យេនឬប្រហែល ១ ៨០០ ដុល្លារ ជាមួយកញ្ចប់សេវាកម្មប្រចាំខែ ២៧ ដុល្លារបន្ថែមទៀតសម្រាប់ការភ្ជាប់ប្រព័ន្ធ LTE និងការរក្សាទុកទិន្នន័យលើ Cloud Service។
ដើម្បីបង្កើនភាពប្រកួតប្រជែងលើទីផ្សារឆ្កែយន្ត ក្រុមហ៊ុន Sony ក៏កំពុងចាប់ដៃជាមួយក្រុមហ៊ុនផ្តល់ជូនប្រព័ន្ធសុវត្ថិភាពក្នុងគេហដ្ឋាន Secom លើគោលដៅអភិវឌ្ឍមុខងារថ្មី។ តាមការបញ្ជាក់កន្លងទៅឆ្កែយន្តម៉ូឌែលនេះនឹងអាចដើរល្បាតជុំវិញផ្ទះ រួចរាយការណ៍នូវរាល់អ្វីដែលបានឃើញត្រលប់មកម្ចាស់របស់វាវិញ ដោយមុខងារនេះនឹងបើកឲ្យប្រើប្រាស់ក្នុងខែក្រោយជាមួយកំណែកម្មវិធីជំនាន់ ២.០ នៅលើ Aibo។
ទស្សនាវីដេអូ៖
ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......
អានអត្ថបទ: