ជប៉ុន​ដំណើរការ​សាកល្បង​រថយន្ត​ក្រុង​បើក​ស្វ័យប្រវត្តិ​ត្រៀម​ស្វាគមន៍​កីឡា​អូឡាំពិក

  • 2019-01-23 12:41:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ភ្ញៀវ​អន្តរជាតិ​ដែល​ឆ្លង​កាត់​ការ​ចេញ​ចូល​តាម​រយៈ​អាកាសយានដ្ឋាន Haneda ក៏​ដូច​ជា​អ្នក​ត្រៀម​ចូលរួម​ព្រឹត្តិការណ៍​កីឡា​អូឡាំពិក​នៅ​ទីក្រុង​តូក្យូ នឹង​ទទួល​បាន​បទពិសោធន៍​ថ្មី​ជាមួយ​ការ​ធ្វើ​ដំណើរ​ទៅ​មក​តាម​រយៈ​រថយន្ត​ក្រុង​បើកបរ​ស្វ័យប្រវត្តិ។ ចូលរួម​សហការ​ពី​ក្រុមហ៊ុន ៦ ផ្សេង​គ្នា​រួម​បញ្ចូល​ទាំង​ក្រុមហ៊ុន​អាកាសចរ​ជាតិ ANA បាន​ចំណាយ​ពេល ១០ ​ថ្ងៃ​ក្នុង​ការ​សាកល្បង។

ថ្លែង​បញ្ជាក់​ពី​ប្រធាន​ផ្នែក​គម្រោង​របស់ ANA លោក Tadakatsu Yamaguchi មាន​ប្រសាសន៍​ថា៖ "ក្តី​សង្ឃឹម​របស់​យើង​គឺ​អាច​ផ្តល់​ជូន​អ្នក​ប្រើប្រាស់​នូវ​រថយន្ត​ក្រុម​បើកបរ​ស្វ័យប្រវត្តិ​នៅ​ព្រឹត្តិការណ៍​កីឡា​អូឡាំពិក​ក្នុង​ទីក្រុង​តូក្យូ​នា​ឆ្នាំ ២០២០"។

រថយន្ត​នេះ​អាច​ផ្ទុក​មនុស្ស​ច្រើន​បំផុត​ដល់​ ១០ នាក់ មាន​ល្បឿន​អតិបរមា ៣០ គ.ម/ម៉ ដោយ​ប្រើប្រាស់​ប្រព័ន្ធ GPS និង​សញ្ញា​សម្គាល់​ម៉ាញេទិច​លើ​ដង​វិថី ប៉ុន្តែ​ពុំ​មាន​ការ​បង្ហើប​ជាក់ច្បាស់​ជុំវិញ​ទំហំ​ចំណាយ​លើ​ថ្លៃ​ប្រព័ន្ធ​ទាំង​នេះ​នៅ​ឡើយ។

រំឭក​ថា​កីឡា​អូឡាំពិក​រដូវ​ក្តៅ​នឹង​ធ្វើ​ឡើង​ក្នុង​ទីក្រុង​តូក្យូ ​នា​ចន្លោះ​ថ្ងៃ​ទី ២៤ ​កក្កដា ដល់ ៩ សីហា ឆ្នាំ ២០២០។ ឆ្លៀត​ឱកាស​នេះ​ប្រទេស​ជប៉ុន​ក៏​បាន​យក​ចិត្ត​ទុកដាក់​ជា​ខ្លាំង ​ក្នុង​គោលដៅ​ទាញ​ផល​ចំណេញ​តាម​រយៈ​ការ​បង្ហាញ​គម្រោង​បច្ចេកវិទ្យា​របស់​ខ្លួន​ទៅ​កាន់​មនុស្ស​រាប់​លាន​នាក់​ទូទាំង​សកលលោក​ដែល​មក​ចូលរួម​ទស្សនា។

ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......

អានអត្ថបទ:

ប្រភព៖ Channelnewsasia   ប្រែ​សម្រួល៖ កៅ រក្សា

អត្ថបទពេញនិយម