តោះ​! មក​ដឹង​ប្រភេទ​ទម្ងន់​កំពុង​ត្រូវ​ប៉ាន់​លេង​ខ្សែក្រវាត់​ និង​ពាន​ជាង​គេ​ពេល​បច្ចុប្បន្ន​

  • 2019-01-24 08:42:58
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្នុង​មួយ​សប្ដាហ៍​ៗ​មាន​កម្មវិធី​ប្រកួត​ប្រដាល់​គុន​ខ្មែរ​ច្រើន​រហូត​ដល់​ទៅ​ជាង​ ១០​កម្មវិធី​ តាម​បណ្ដា​ស្ថានីយ​ទូរទស្សន៍​ចំនួន​ក្នុង​ស្រុក។​ ដែល​ការ​ប្រកួត​ទាំង​នោះ​ ខ្លះ​ជា​ការ​ប្រកួត​មិត្តភាព​អន្តរជាតិ​ ការ​ប្រកួត​ដណ្ដើម​ខ្សែក្រវាត់​ ការ​ប្រកួត​ដណ្ដើម​ពាន​រង្វាន់​ និង​មិត្តភាព​ជាតិ​ និង​ជាតិ​ជា​ដើម។​ ដោយ​ឡែក​មួយ​រយៈពេល​ចុង​ក្រោយ​នេះ​ គេ​មើល​ឃើញ​ថា​ ប្រភេទ​ទម្ងន់​ដែល​ពេញ​និយម និង​ត្រូវ​ប៉ាន់​ក្នុង​ការ​ដាក់​ឲ្យ​លេង​ពាន​ ឬ​ខ្សែក្រវាត់​ជាង​គេ​នោះ​គឺ​ ៥៧​ និង​ ៦០​គីឡូក្រាម។​

ជាង​ស្ដែង​ដូច​ជា​សង្វៀន​បាយ័ន​ កម្មវិធី​ខ្សែក្រវាត់​ខារាប៉ាវ​ ទម្ងន់​៦០គីឡូក្រាម​ ទើប​បញ្ចប់​ដោយ​បាន​ទៅ​លើ​ ឡៅ​ ចិត្រា​ ចំណែក​សង្វៀន​ CNC​ ក៏​ទើប​បញ្ចប់​ដែរ​ពាន​ ISI​ ទម្ងន់​ ៥៧គីឡូក្រាម​ បាន​ទៅ​លើ​ ឈិន​ សេរីវណ្ណថង​ រី​ឯ​សង្វៀន​ប៉ុស្តិ៍​លេខ​៥​ កំពុង​ដំណើរ​ការ​ប្រកួត​ទម្ងន់​ ៥៧​គីឡូក្រាម​ ពាន​រង្វាន់​ TV5 Knock Out Series​ និង​ឈាន​ជិត​ដល់​ពាក់​កណ្ដាល​ផ្ដាច់ព្រ័ត្រ​ហើយ។​ ចំពោះ​សង្វៀន​អាស៊ីអាគ្នេយ៍​វិញ​កំពុង​ចាប់​ដំណើរ​ការ​កម្មវិធី​ថ្មីៗ​នេះ​ទៀត​គឺ​ ៥៧​គីឡូក្រាម​គឺ​ខ្សែក្រវាត់​ខារាប៉ាវ​ និង​ ៦០​គីឡូក្រាម​ខ្សែក្រវាត់​ Wurkz៕​

អត្ថបទ៖ នួន ស៊ីណា​

អត្ថបទថ្មី