Apple គ្រោង​ផ្លាស់ប្ដូរ​អេក្រង់ដាំខ្ទឹមលើ iPhone នៅឆ្នាំ ២០២០

  • 2019-01-27 02:35:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តាំងពី iPhone ដំបូង​ចេញ​ឆ្នាំ ២០០៧ ក្រុមហ៊ុន Apple បន្ត​ចេញ​ទូរសព្ទ​ថ្មី​ប្រើ​អេក្រង់ចាស់គឺ LCD។ ទើប​ថ្មីៗ​នេះ ម៉ូដែល iPhone កាន់​តែ​ថ្លៃ​បំពាក់​អេក្រង់ OLED ប៉ុន្តែ Apple នៅតែ​ផ្តល់​ជូន​ជម្រើស​តម្លៃ​ទាប​ដោយបំពាក់​ជាមួយ​អេក្រង់ LCD ដដែល។

ឧទាហរណ៍៖ iPhone ឆ្នាំ ២០១៨​ មាន iPhone XR ប្រើ​អេក្រង់ LCD ខណៈ iPhone XS និង XS Max ប្រើ​អេក្រង់ OLED។

ឆ្នាំ ២០២០​ ទំនង​នឹង​មាន​ការ​ផ្លាស់ប្ដូរ ដោយ Apple អាច​នឹង​បំបាត់​ចោល​អេក្រង់ LCD ទាំងស្រុង​។ នេះ​បើ​តាម​គេហទំព័រ The Wall Street Journal។

តែការធ្វើបែប​នេះ​នឹង​ដាក់​សំពាធ​ដល់​ក្រុមហ៊ុន​ Japan Display ផ្គត់ផ្គង់​អេក្រង់ LCD របស់ Apple ដែល​ភាគច្រើន​ទទួល​ជំនួយ​ពី​រដ្ឋាភិបាល​ជប៉ុន​ ក៏ប៉ុន្តែ​ Apple ទំនង​មិន​លុប​ចោល​អេក្រង់ LCD ពី​អំបូរ iPhone ឆ្នាំ ២០១៩​ នោះ​ទេ​។ 

Apple ដែលគ្រោងចេញ iPhone ថ្មី​ក្នុង​ខែ​កញ្ញា ហើយ​ការ​រចនា​ឆ្នាំ​នេះ​អាច​នឹង​មិន​មាន​អ្វី​ប្លែក​ច្រើន​នោះ​ទេ​។ 

គេមាន​ការ​រំពឹង​ថា​នឹង​ចេញ iPhone បី​ម៉ូដែល​ឆ្នាំ​នេះ​គឺ៖

  • iPhone XR ប្រើ​អេក្រង់ LCD មាន Lens ពីរ​គ្រាប់​។
  • iPhone XS ប្រើ​អេក្រង់ OLED គុណភាព​ខ្ពស់ មាន Lens ពីរ​គ្រាប់​ដដែល​។ 
  • iPhone XS កើន Lens ដល់​បី​គ្រាប់​។ នេះ​បើ​តាម​របាយការណ៍ និង​ការ​វិភាគ​ទូទៅ​។ 

ក្រឡេកមកមើលទីផ្សារវិញ Apple មាន​ភាព​តឹងតែង​នៅ​ក្នុង​ផ្សារ​ហ៊ុន​តាំង​ពី​ខែ​វិច្ឆិកា នៅ​ពេល​ក្រុមហ៊ុន​លើក​ឡើង​ថា​ខ្លួន​លែង​ផ្តល់​ទិន្នន័យ​ចំនួន​លក់ iPhone ទៅ​កាន់​វិនិយោគិន​។ ម្យ៉ាងទៀត ទិន្នន័យ​ក៏​បាន​បង្ហាញ​ពី​ការ​ថយ​ចុះ​នៃ​ចំណាប់អារម្មណ៍​របស់​អតិថិជន​ចំពោះ iPhone ជំនាន់​ថ្មីៗ​ផង​​ដែរ៕ 

ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......

អានអត្ថបទ

ប្រភព៖ Businessinsider   ប្រែ​សម្រួល៖ ប៊ុនធឿន

អត្ថបទថ្មី