កុំ​ភ្លេច​គាំទ្រ​អាយដល​ក្នុង​ចិត្ត ក្រសួងនឹងជ្រើសឲ្យឈ្នះ​ពាន​ស្ត្រី​​ឆ្នើម​ ក្នុង​វិស័យ​បច្ចេកវិទ្យា

  • 2019-01-28 08:25:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ជា​ការ​ផ្ដល់​កិត្តិយស​ និង​ទទួល​ស្គាល់​នូវ​ស្នាដៃ​របស់​ស្ត្រី​កម្ពុជា​ដែល​បាន​ចូលរួម​យ៉ាង​សកម្ម​នា​ពេល​កន្លង​មក​ក្នុង​ការ​អភិវឌ្ឍ​វិស័យ​បច្ចេកវិទ្យា​គមនាគមន៍ និង​ព័ត៌មាន។ ក្រសួង​ប្រៃសណីយ៍​ និង​ទូរគមនាគមន៍ បាន​រៀបចំបើក​ឱកាស​ដល់​សាធារណជន​ទូទៅ​ អាច​ស្នើ​បេក្ខភាព​ស្ត្រី​គ្រប់​រូប​ដែល​ខ្លួន​ទទួល​ស្គាល់​ថា​ជា​ស្ត្រី​គំរូ ជា​ស្ត្រី​ឆ្នើម និង​សកម្ម​បាន​ចូលរួម​ច្រើន​ក្នុង​ការ​អភិវឌ្ឍ​វិស័យបច្ចេកវិទ្យា។

បេក្ខនារី​ ក៏​អាច​ស្នើ​បេក្ខភាព​ផ្ទាល់​ខ្លួន​ដើម្បី​ចូលរួម​លើក​កម្ពស់​វិស័យ​នេះ​និង​ជំរុញ​ការ​ចូលរួម​របស់​ស្ត្រី​ផ្សេង​ទៀត​ផង​ដែរ។

​ក្រសួង​ប្រៃសណីយ៍​ និង​ទូរគមនាគមន៍ នឹង​ធ្វើការជ្រើសរើស​សម្រិត​សម្រាំង​បេក្ខនារី​ទាំងនោះ​ ហើយ​ផ្ដល់​ពាន​រង្វាន់​កិត្តិយស​ដល់​ស្ត្រី​ឆ្នើម ក្នុង​កម្មវិធី​តាំង​បង្ហាញ​បច្ចេកវិទ្យា​ដ៏​ធំ​ដំបូង​បង្អស់​មួយ​នៅ​កម្ពុជា​ "Digital Cambodia" ដែល​នឹង​ប្រព្រឹត្តិ​ទៅ​នា​ថ្ងៃ​ទី ១៥ ខែ​មិនា ឆ្នាំ ២០១៩។

#ពានរង្វាន់​កិត្តិយស​សម្រាប់​ឆ្នាំ​២​០​១​៩​មាន​ ​៥​ ប្រភេទ​៖​

  • ១​. ​សហគ្រិន​ស្ត្រី​ឆ្នើម​ក្នុង​វិ​ស័​យ​បច្ចេកវិទ្យា​ (​Cambodian​ ​Woman​ ​I​C​T​ ​E​n​t​rep​r​e​n​e​ur ​Award​) ​នឹង​ត្រូវ​បាន​ផ្តល់​ ​ដល់​ស្រ្តី​ដែល​មាន​ភាពជា​អ្នកដឹកនាំ​ ​និង​បាន​ធ្វើអាជីវកម្ម​ខាង​ផ្នែក​ ​ប​.​គ​.​ព​-​I​C​T​ ​ប្រកបដោយជោគជ័យ​មានការ​ទទួលស្គាល់​ក្នុងស្រុក​និង​អន្តរជាតិ​ ​ព្រមទាំង​សក្តានុពល​ក្នុង​ការពង្រីក​មុខរបរ​របស់​ខ្លួន​។​

  • ២​. ​វិស្វករ​ស្ត្រី​ជោគជ័យ​ក្នុង​ជំនាញ​ ​ប​.​គ​.​ព​-​I​C​T​ (​Cambodian​ ​Woman​ ​I​C​T​ ​Engineer​ ​Award​) ​នឹង​ត្រូវ​បាន​ផ្តល់​ ​ដល់​ស្រ្តី​ជា​អ្នកដឹកនាំ​ដែល​មាន​ជំនាញ​ជា​វិស្វករ​ផ្នែក​បច្ចេកវិទ្យា​ ​មានការ​ច្នៃប្រឌិត​ខ្ពស់​ ​ហើយ​ទទួល​បាន​ជោគជ័យ​ ​ក្នុង​ការប្រើប្រាស់​ជំនាញ​របស់​ខ្លួន​បម្រើ​ការ​ក្នុង​ស្ថាប័ន​ផ្សេងៗ​រហូតដល់​ពេល​បច្ចុប្បន្ន​។​

  • ៣​. ស្រ្តី​ដែល​បាន​ចូលរួម​ជំរុញ​ការប្រើប្រាស់​បច្ចេកវិទ្យា​សម្រាប់​ការ​អភិវឌ្ឍ​សង្គម​ឬ​សហគមន៍​ (​Cambodian​ ​Woman​ ​I​C​T​ ​For​ ​Community​ ​Award​) ​នឹង​ត្រូវ​ផ្តល់​ដល់​ស្រ្តី​ដែល​មាន​ភាពជា​អ្នកដឹកនាំ​មាន​ជំនាញ​បច្ចេកវិទ្យា​ ​និង​បាន​ចូលរួម​យ៉ាងសកម្ម​ដោយ​លះបង់​កម្លាំង​កាយ​ចិត្ត​ ​និង​ពេលវេលា​របស់​ខ្លួន​ដោយ​ស្ម័គ្រចិត្ត​ក្នុង​ការ​ជំរុញ​ការប្រើប្រាស់​បច្ចេកវិទ្យា​ដល់​សង្គម​ឬ​សហគមន៍​ ​ឬ​ ​ក៏​ជា​ស្រ្តី​ដែល​បាន​បង្កើត​ដំណោះស្រាយ​បច្ចេកវិទ្យា​ណាមួយ​សម្រាប់​ ​បម្រើ​ដល់​ប្រយោជន៍​សង្គម​មិន​គិតថ្លៃ​។​

  • ៤​. ស្រ្តី​ដែល​បង្កើត​មាតិកា​ព័ត៌មាន​ច្នៃប្រឌិត​ (​Creative​ ​Digital​ ​Contents​ ​Award​) ​ចំពោះ​ស្រ្តី​ដែល​មាន​ស្នាដៃ​អាច​បង្កើត​មាតិកា​ព័ត៌មាន​ (​M​u​l​t​i​media​ ​Content​, ​Digital​ ​Art​ ​and​ ​Design​ ​etc​.) ​ដែល​ប្លែក​ ​ហើយ​មានការ​ច្នៃប្រឌិត​ខ្ពស់​មានប្រយោជន៍​ដល់​សង្គម​ ​សេដ្ឋកិច្ច​ ​និង​វប្បធម៌​។​

  • ៥​. ​ពន្លក​ថ្មី​ (​Girl​ ​Innovator​) ​ពានរង្វាន់​នេះ​ផ្តល់​ដល់​កុមារី​អាយុ​ក្រោម​១​៨​ឆ្នាំ​ ​អាច​ជា​បុគ្គល​ឬ​ជា​ក្រុម​ដែល​បាន​ច្នៃប្រឌិត​បង្កើត​នូវ​ស្នាដៃ​បច្ចេកវិទ្យា​ពិសេស​ណាមួយ​។

អ្នក​ដែល​ចូលរួម​ក្នុង​កម្មវិធី​នេះ​ ​ក៏​នឹង​ត្រូវ​បាន​អញ្ជើញ​ចូលរួម​ក្នុង​កម្មវិធី​ ​Digital​ ​Cam​bo​d​i​a​ ​ដែល​នឹង​ប្រព្រឹត្តិ​ទៅ​នៅ​ខែ​មីនា​ ​ឆ្នាំ​២​០​១​៩​ ​ខាងមុខនេះ​ដែរ​។​ ​

សម្រាប់​ការ​ស្នើសុំ​បេ​ក្ខ​ភាពស្ត្រី​ឆ្នើម​ចូលរួម​ក្នុង​កម្មវិធី​នេះ​ ​សូម​ចុច​លើ​តំ​ដ​ភ្ជាប់​នេះ​ ​h​t​t​p​://cbr​d​.​go​v​.k​h​/​nomination​s ប្រសិនបើ​មាន​បញ្ហារអាក់​រអួល​នៅ​​ក្នុង​ការ​​​ប្រើប្រាស់​ប្រព័ន្ធនេះ​ ​in​f​o@cbr​d​.​go​v​.k​h​ ឬ​ទូរស័ព្ទ​លេខ​ ​០​១​២​ ​៧​១​៧​ ​៣​១​៨​ ​ឬ​ ​០​៨​៦​ ​៤​៧​៨​ ​៧​៧​២​ ​៕

អត្ថបទ៖ រក្សា