ធ្ងន់ធ្ងរ! LG ត្រៀមប្រកាសដកខ្លួនចេញពីទីផ្សារប្រទេសមួយនៅអាស៊ី
- 2019-01-29 03:09:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ធ្ងន់ធ្ងរ! LG ត្រៀមប្រកាសដកខ្លួនចេញពីទីផ្សារប្រទេសមួយនៅអាស៊ី
ចន្លោះមិនឃើញ
បើទោះត្រៀមប្រកាសស្មាតហ្វូនជំនាន់ថ្មី ក្នុងពិព័រណ៍ MWC ឆ្នាំ២០១៩ ប៉ុន្តែ LG ត្រូវបានគេដឹងថា កំពុងត្រៀមដកខ្លួនចេញពីទីផ្សារប្រទេសហ្វីលីពីន ពោលនឹងបញ្ឈប់ដំណើរការអាជីវកម្មតែម្ដង។
យោងតាមប្រភពសារព័ត៌មានក្នុងប្រទេសហ្វីលីពីន បានសង្កត់ធ្ងន់ថា ទីផ្សារទូរសព្ទចល័តរបស់ក្រុមហ៊ុនយក្សកូរ៉េខាងត្បូងមួយនេះនឹងត្រូវបិទចោល ខណៈម៉ូឌែលចុងក្រោយដែលលេចមុខលើទីផ្សារហ្វីលីពីនគឺ G7 ThinQ។ ថ្វីបើពុំទាន់មានការប្រកាសផ្លូវការចេញពីក្រុមហ៊ុន ប៉ុន្តែនេះជាសារជូនដំណឹងដល់អ្នកគាំទ្រស្លាកយីហោមួយនេះ។ ប្រភពបន្តថា ប្រសិនបើអតិថិជនចង់ទិញស្មាតហ្វូនជំនាន់ក្រោយរបស់ LG គឺអាចរកទិញបានតាមរយៈឈ្មួញចែកចាយលក់បន្ត តែ តម្លៃអាចខ្ពស់បន្តិច។
ទីផ្សារស្មាតហ្វូនរបស់ LG ហាក់មានការធ្លាក់ចុះខ្លាំងក្នុងប្រទេសហ្វីលីន ដែលធ្វើឲ្យមានការខាតបង់ប្រាក់ចំណូលរួមរបស់ក្រុមហ៊ុន៕
ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......
អានអត្ថបទ:
លែងពិបាកដើរជ្រេតម្លៃ ម៉ូតូ PCX 150 ស៊េរី ២០១៩ ចេញលក់ផ្លូវការនៅកម្ពុជា
កុំភ្លេចគាំទ្រអាយដលក្នុងចិត្ត ក្រសួងនឹងជ្រើសឲ្យឈ្នះពានស្ត្រីឆ្នើម ក្នុងវិស័យបច្ចេកវិទ្យា