​មិន​ថា​លើ​កុំព្យូទ័រ​ឬ​ទូរសព្ទ នេះ​វិធី​ងាយៗ​ក្នុង​ការ​រក្សា​ទុក Webpage ទៅ​ជា​ឯកសារ PDF

  • 2019-01-29 03:49:28
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

រាល់​ការ​តាមដាន​ព័ត៌មាន​ឬ​អត្ថបទ​ចំណេះដឹង​ណា​មួយ​នៅ​លើ​គេហទំព័រ​ជុំវិញ​ប្រព័ន្ធ​អ៊ីនធឺណិត ពេល​ខ្លះ​អ្នក​ចង់​រក្សា​ទំព័រ Webpage នោះ​ទុក​សម្រាប់​បើក​មើល​នៅ​ពេល​ក្រោយ។ Sabay ណែនាំ​ពី​វិធី​រក្សា​ទុក Webpage ជា​ឯកសារ PDF នៅ​លើ​ Windows/Mac/iOS និង Android។

១.ប្រភេទ Desktop Browser – Chrome (Windows):

  • ចុច Ctrl + P
  • ក្នុង​ផ្ទាំង Print ត្រង់​ទីតាំង Destination > រើស​យក Change...
  • រើស​យក​ពាក្យ​ថា Save as PDF > ចុច​លើ​ពាក្យ Save។

២.ប្រភេទ Desktop Browser – Safari (Mac):

  • ចុច Command + P ដើម្បី​ចូល​ទៅ​កាន់​ផ្ទាំង Printer
  • នៅ​ផ្នែក​ខាង​ក្រោម​ចំហៀង​ខាង​ឆ្វេង មាន​ពាក្យ PDF > សូម​ផ្លាស​ប្តូរ​យក Save as PDF...
  • ដាក់​ឈ្មោះ​ឯកសារ​អ្នក​និង​ស្វែងរក​ទីតាំង ចុច​ពាក្យ Save។

៣.iOS (Safari):

  • ពេល​ចង់​រក្សា​ទុក Webpage ណា​មួយ > រើស​យក​ប៊ូតុង Share
  • អូស​មើល​ពាក្យ​ថា Save PDF to iBooks (មាន​រូប iBooks ជា​សម្គាល់)
  • រង់ចាំ​ដំណើរការ​បន្តិច នោះ​ឯកសារ​នឹង​ធ្លាក់​ចូល​ទៅ​ក្នុង​កម្មវិធី iBooks ដោយ​ស្វ័យប្រវត្តិ។

៤.Android:

  • ចូល​ទៅ​កាន់ Google Playstore > ​ចុច​ទាញ​យក​កម្មវិធី Convert Web to PDF App
  • ចម្លង​ (Copy) តំណ Link ណា​មួយ រួច Past ចូល​ក្នុង​កម្មវិធី​ខាង​លើ និង​ចុច​ Convert ជា​ការ​ស្រេច។

ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......

អានអត្ថបទ:

ប្រភព៖ DigitalTrends   ប្រែ​សម្រួល៖ កៅ រក្សា