Apple ទំនង​នឹង​ចេញ​កាស​ទំហំ​ធំ​ឆ្នាំ​នេះ​

  • 2019-01-29 22:18:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក Ming-Chi Kuo ​អ្នក​វិភាគ​ដ៏​មាន​ឥទ្ធិពល​លើ​​​ផលិតផល​ Apple ដែល​ជា​មនុស្ស​ដំបូង​រាយការ​ពី​កាស​ខ្លប់​ត្រចៀក​របស់ Apple បាន​លើក​ឡើង​ថា កាស​ជំនាន់​ចុងក្រោយ​របស់ Apple ស្រួល​ប្រើ​ដូច​នឹង AirPods ហើយ​គុណភាព​សំឡេង​ល្អ​ប្រសើរ​ជាង​។ 

នៅ​លើ​គេហទំព័រ Bloomberg លោក Mark Gurman បាន​បង្ហាញ​ថា Apple ចាប់ផ្តើម​គម្រោង​ចេញ​កាស​នេះ​ត្រឹម​ចុង​ឆ្នាំ ២០១៨ ប៉ុន្តែ​ត្រូវ​លើក​ពេល​ទៅ​ដើម​ឆ្នាំ ២០១៩ ក្រោយ​ជួប​ផល​ពិបាក​ដំណាក់កាល​ផលិត​។ 

កាស​នោះ​នឹង​ប្រើ Logo Apple ជា​ជាង Beat និង​បំពាក់ Chip W1 ជំនាន់​បន្ទាប់ ដូច​ដែល AirPod ប្រើ ដើម្បី​បន្ត​ភ្ជាប់​នឹង​ឧបករណ៍​ Apple។ 

ឆ្នាំ ២០១២ Apple បាន​បញ្ចេញ​កាស​ខ្សែ (Earbuds) ច្រើនជាង ១,២ ពាន់​លាន​គ្រឿង ដែល​ប្រើ​ភ្ជាប់​ជាមួយ​រាល់ iPod និង iPhone។ Apple បាន​រចនា​រូបរាង​ថ្មី​កាស​ខ្សែ (EarPods) និង​បន្ត​មក​កាស​ឥត​ខ្សែ (AirPods) នៅ​ឆ្នាំ ២០១៦។​ ការ​វិវត្តន៍​កាស​ទាំង​នេះ បន្ថែម​មុខងារ​ថ្មីៗ​គ្រប់គ្រង​សំឡេង សុទ្ធតែ​ទទួល​បាន​ការ​គាំទ្រ ហើយ​ក៏​បញ្ជាក់​ថា មិន​មាន​អ្វី​ថ្មី​ចំពោះ​ ​Apple​ ទាក់ទង​នឹង​ជំនួញ​នេះ​ដែរ​។ 

កាស​នេះ នឹង​មាន​ការ​គាំទ្រ ហើយ​ក៏​ថ្លៃ​ដែរ ប៉ុន្តែ​ប្រព័ន្ធ Ecosystem របស់ Apple ជា​ចំណុចខ្លាំង ដែល​ក្រុមហ៊ុន​បច្ចេកវិទ្យា​​​ភាគ​ច្រើន មិន​ទាន់​ដល់​។ ផលិតផល Apple នីមួយៗ​ចេញ​មក ធ្វើការ​យ៉ាង​ល្អ​ជាមួយ​ផលិតផល Apple ដទៃ​ទៀត​៕

ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......

អានអត្ថបទ

ប្រភព៖ Businessinsider   ប្រែ​សម្រួល៖ ប៊ុនធឿន