ធើអីហ្នុង!...មានគេឃើញម៉ៃចូលបន្ទប់៣ម៉ោង ក្រោយថតឈុតរំលោភហើយ
- 2019-01-29 02:40:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ធើអីហ្នុង!...មានគេឃើញម៉ៃចូលបន្ទប់៣ម៉ោង ក្រោយថតឈុតរំលោភហើយ
ចន្លោះមិនឃើញ
កាលពីល្ងាចថ្ងៃទី២៨ល្ងាចមិញនេះ ក្នុងឱកាសថ្ងៃសម្ពោធដាក់បញ្ចាំងរឿង "ម៉ាដាមអាប" ដែលមានតារាល្បីៗក្នុងស្រុកជាច្រើនចូលរួមសម្ដែង ស្រាប់តែនាងតុជាតារាម្នាក់ក្នុងរឿងនេះ ប្រកាសក្ដែងៗតែម្ដងថាក្រោយថតឈុតរំលោភហើយនាងសង្កេតឃើញ ឌីជេ ម៉ៃ ចូលបន្ទប់ទឹកដល់ទៅ ២ ៣ម៉ោង។
គ្រាន់តែដល់ពេលខ្លួនត្រូវឡើងនិយាយនៅសន្និសីទកាសែតភ្លាម នាងតុ ជាតួសម្ដែងមួយក្នុងរឿងនេះ ស្រាប់ព្រលះខ្លាំងៗតែម្ដងជុំវិញការថតភាពយន្តនេះ។ ចំណុចសំខាន់ដំបូងក្នុងរឿងនេះ គឺតារារូបនេះតម្រូវឲ្យសម្ដែងជាតួខ្មោច ដូច្នេះត្រូវការតុបតែងដង្កូវនៅលើខ្លួននិងលើមុខទៀតផង ដោយពេលខ្លះស្ទើរតែញ៉ាំដង្កូវនោះទៅហើយ។ ប៉ុន្តែរឿងរ៉ាវគួរឲ្យអស់សំណើចមួយនោះគឺ នាងនិយាយបែបកំប្លែងដាក់ ដៃគូសម្ដែង ឌីជេ ម៉ៃ ដើរតួជាសេដ្ឋីនៅក្នុងរឿងនេះ។
“ធ្លាប់តែលើកមុនជំនាន់លោក ទេព រិនដារ៉ូ រឿងខ្មែរមានតែប្រុសរំលោភស្រី ឥឡូវលើកនេះដល់វេនស្រីរំលោភប្រុសម្ដង។ ម្យ៉ាង ឌីជេ ម៉ៃ ស្អាតប៉ុណ្ណេះដែរចាំអង្កាល់ ហើយឆ្ងល់តែត្រង់គ្រាន់តែថតឈុតរំលោភចប់ មិនដឹងគាត់ហ្នឹងទៅធ្វើស្អីនៅបន្ទប់ទឹកជាង២ ៣ម៉ោង។" នាងតុ និយាយបែបកំប្លែង ធ្វើឲ្យទស្សនិកជននៅទីនោះ ឡើងសើចគឹលគ្រប់គ្នា។
គូសបញ្ជាក់ថាភាពយន្ត "ម៉ាដាមអាប" នេះជាស្នាដៃដឹកនាំរបស់លោក ហួរ សុផល ហើយនាងតុក៏បានរំឭកថានាងនិងលោកជាដៃគូជិតស្និទ្ធ ធ្លាប់ធ្វើការជាមួយគ្នាតាំងពីអំឡុងឆ្នាំ ២០០២មកម្ល៉េះ។ ភាពយន្តនេះមានការចូលរួមសម្ដែងពី តារាល្បីៗដូចជា កញ្ញា ញឹម ចាន់ថន កញ្ញា ស៊ីស៊ី ឌីជេ ម៉ៃ និងរំដួលលិចទឹក និងតារាល្បីៗច្រើនរូបទៀត ដែលនឹងដាក់បញ្ចាំងជាផ្លូវការពីថ្ងៃទី៣១ មករាតទៅនៅតាមបណ្ដារោងភាពយន្តនានា៕
ទិដ្ឋភាពខ្លះៗពីការកម្មវិធីសម្ពោធដាក់បញ្ចាំងរឿង "ម៉ាដាមអាប"៖