ឆ្នាំ២០១៨ Huawei ជាជើងខ្លាំងក្នុងទីផ្សារចិន លក់ស្មាតហ្វូនបានច្រើនជាងគេបំផុត!
- 2019-01-29 02:44:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ឆ្នាំ២០១៨ Huawei ជាជើងខ្លាំងក្នុងទីផ្សារចិន លក់ស្មាតហ្វូនបានច្រើនជាងគេបំផុត!
ចន្លោះមិនឃើញ
ក្នុងឆ្នាំ២០១៨ Huawei បានលក់ចេញស្មាតហ្វូន ១០៥លានគ្រឿង កើនឡើង ១៦ ភាគរយ និងមានចំណែកទីផ្សារ ២៧ ភាគរយច្រើនជាងគេបំផុតលើទីផ្សារចិន បើធៀបនឹងឆ្នាំ២០១៧ ខណៈក្រុមហ៊ុនទូរសព្ទភាគច្រើនធ្លាក់ចុះ។
លេខ២បានលើក្រុមហ៊ុន Oppo មានចំណែកទីផ្សារ ២០ភាគរយ និងធ្លាក់ចុះ២ ភាគរយ។ លេខ៣ បានលើ Vivo មានចំណែកទីផ្សារ ២០ភាគរយ និងកើន៩ ភាគរយ។ លេខ៤ បានលើ MiXiaomi មានចំណែកទីផ្សារ ១២ភាគរយ និងដាំក្បាលចុះ ៦ ភាគរយ។ លេខ៥បានលើ Apple មានចំណែកទីផ្សារ ៩ ភាគ និងដាំក្បាលចុះ ១៣ ភាគរយ។ ចំណែកក្រុមហ៊ុនផ្សេងទៀតមានចំណែកទីផ្សារ ១២ភាគរយ និងធ្លាក់ចុះ៦០ភាគរយ បើធៀបនឹងឆ្នាំ២០១៧។
គួរបញ្ជាក់ថាឆ្នាំ២០១៨ ការចែកចាយស្មាតហ្វូនលើទីផ្សារប្រទេសចិនមានចំនួន ៣៩៦ លានគ្រឿងធ្លាក់ចុះ ១៤ ភាគរយពីឆ្នាំ២០១៧ ហើយទាបបំផុតចាប់តាំងពីឆ្នាំ២០១៣ មក៕
អត្ថបទផ្សេងទៀត