Samsung ត្រៀមខ្ទង់ ១៥០ លានដុល្លារ ទិញក្រុមហ៊ុនអ៊ីស្រាអែលមកជំនួយផ្នែកកាមេរ៉ាលើស្មាតហ្វូនជំនាន់ក្រោយ

  • 2019-01-30 07:37:13
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Corephotonics ត្រូវបានស្គាល់ជាក្រុមហ៊ុនដែលជួយផ្គត់ផ្គង់បច្ចេកវិទ្យា 5X Zoom ឲ្យក្រុមហ៊ុនស្មាតហ្វូន Oppo ដែលមានមូលដ្ឋាននៅប្រទេសអ៊ីស្រាអែល។ ក្រៅពីកិច្ចសហការជាមួយក្រុមហ៊ុនចិន ទៀតសោតក៏មានបណ្តាក្រុមហ៊ុនវិនិយោគទុនកំពូលៗរួមបញ្ចូលទាំង Samsung Ventures, MediaTek, SanDisk និង CK Telecom។

ប៉ុន្តែរបាយការណ៍ចេញផ្សាយចុងក្រោយបង្អស់បានឲ្យដឹងថាក្រុមហ៊ុនយក្សកូរ៉េខាងត្បូង Samsung មានបំណងចង់ទិញផ្តាច់ក្រុមហ៊ុន Corephotonics។

ជាមួយកិច្ចសហការរវាងក្រុមហ៊ុនធំៗ ក៏ជំរុញឲ្យ Samsung មានបំណងហ៊ានចំណាយប្រមាណ ១៥០ ទៅ ១៦០ លានដុល្លារ ទិញយក Corephotonics មកអភិវឌ្ឍបច្ចេកវិទ្យាកាមេរ៉ា ៣ គ្រាប់ដែលអាចគាំទ្រដល់កម្រិត 25x zoom។ ប្រសិនកិច្ចព្រមព្រៀងទទួលបានផ្លែផ្កា យើងនឹងបានឃើញស្មាតហ្វូនជំនាន់ក្រោយរបស់ Samsung នឹងវាយលុកទីផ្សារកាន់តែខ្លាំងជាមួយបច្ចេកវិទ្យាកាមេរ៉ា Zoom របស់ខ្លួន។

ក្នុងលក្ខខណ្ឌ Samsung ទិញបានក្រុមហ៊ុនខាងលើ នោះក៏នឹងបន្តទទួលយកពាក្យបណ្តឹងដែល Corephotonics បានប្តឹងទៅលើ Apple កាលពីឆ្នាំ ២០១៧ ជុំវិញការចោទប្រកាន់ថាក្រុមហ៊ុនយក្សអាមេរិកបានរំលងសិទ្ធប៉ាតង់ប្រើប្រាស់បច្ចេកវិទ្យានៅលើ iPhone7 Plus និង iPhone 8 Plus។

ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......

អានអត្ថបទ:

ប្រភព៖ gizmochina   ប្រែ​សម្រួល៖ កៅ រក្សា

អត្ថបទថ្មី