ទំនើបបំផុត! អាមេរិកប្រើប្រព័ន្ធដុតផ្លូវរថភ្លើង ក្រោយអាកាសធាតុចុះត្រជាក់ខ្លាំង
- 2019-01-31 02:48:27
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ទំនើបបំផុត! អាមេរិកប្រើប្រព័ន្ធដុតផ្លូវរថភ្លើង ក្រោយអាកាសធាតុចុះត្រជាក់ខ្លាំង
ចន្លោះមិនឃើញ
ប្រព័ន្ធផ្លូវរថភ្លើងជាច្រើនខ្សែក្នុងទីក្រុង Chicago រដ្ឋ Illinois សហរដ្ឋអាមេរិក ត្រូវបានគេមើលឃើញថាប្រើភ្លើងដុតកម្ដៅកាលពីថ្ងៃអង្គារសប្ដាហ៍នេះ។
យោងតាមអ្នកនាំពាក្យស្ថានីយរថភ្លើងលោក Michael Gillis ឲ្យដឹងថា តាមពិតទៅភ្លើងទាំងនោះ គឺបណ្ដាលមកពីឧបករណ៍កម្ដៅដោយប្រើហ្គាសដែលត្រូវបានដាក់ពង្រាយតាមផ្លូវរថភ្លើងដើម្បីរក្សាកម្ដៅរបស់វា។ លោក Gillis បន្ថែមថា "គ្រប់ពេលដែលអាកាសធាតុចុះត្រជាក់ក្រោមកម្រិតកក យើងនឹងប្រើប្រាស់ប្រព័ន្ធនេះដើម្បីរក្សាកម្ដៅផ្លូវរថភ្លើង ខណៈពេលដែលប្រព័ន្ធខ្សែរថភ្លើងជាច្រើនទៀតនៅភាគខាងជើងអាមេរិកក៏ប្រើប្រាស់ប្រព័ន្ធដូចគ្នានេះដែរ។”
គួរបញ្ជាក់ថា ការប្រើប្រាស់វិធីសាស្ត្រនេះ គឺដើម្បីបង្ការកុំឲ្យផ្លូវដែករួមមាឌនៅពេលចុះត្រជាក់ខ្លាំង ដែលធ្វើឲ្យផ្លូវដែកញែកចេញពីគ្នា។ ហេតុដូច្នេះ ការប្រើភ្លើងដើម្បីដុតកម្ដៅផ្លូវដែកនឹងឲ្យដែករីកមាឌឡើងវិញហើយរក្សាទ្រង់ទ្រាយដើម និងមិនបង្កឲ្យរថភ្លើងរត់ធ្លាក់ផ្លូវ៕
ចុចអាន ៖
មកស្គាល់ កោះប្រណីតរាងដូចផ្លែចេកនៅកាតា ជាទីប្រាថ្នារបស់មនុស្សគ្រប់គ្នា
មកមើល ទិដ្ឋភាពទីក្រុងឡុងដ៏កាលពីជាង១សតវត្សមុន គួរឲ្យស្រណោះបំផុត