មកស្គាល់ កោះប្រណីតរាងដូចផ្លែចេកនៅកាតា ជាទីប្រាថ្នារបស់មនុស្សគ្រប់គ្នា
- 2019-01-29 02:01:12
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មកស្គាល់ កោះប្រណីតរាងដូចផ្លែចេកនៅកាតា ជាទីប្រាថ្នារបស់មនុស្សគ្រប់គ្នា
ចន្លោះមិនឃើញ
ចំណាយពេលធ្វើដំណើរឆ្លងសមុទ្ររយៈពេល ២០នាទីពីឆ្នេរនៃរដ្ឋធានី Doha ប្រទេសកាតា អ្នកនឹងអាចទៅដល់កោះដ៏ប្រណីតមួយរួបរាងដូចផ្លែចេក។
កោះរាងផ្លែចេកដែលជារីហ្សតដ៏ប្រណីតនេះ បានបើកទ្វារស្វាគមន៍ភ្ញៀវកាលពីបួនឆ្នាំមុន ហើយបានក្លាយជាគោលដៅទេសចរដ៏ធំមួយសម្រាប់អ្នកចង់លំហែកាយបែបប្រណីត។ ភ្ញៀវអាចធ្វើដំណើរទៅកាន់កោះនេះដោយជិះនាវាកម្សាន្តប្រណីត ឬឧទ្ធម្ភាគចក្រប៉ុណ្ណោះ។ ជាមួយនឹងបន្ទប់សម្រាប់ភ្ញៀវចំនួន ១៤១បន្ទប់រួមទាំងវីឡា និងបឹងកាឡូដែលត្រូវបានរចនាឡើងបែបអារ៉ាប់ និងបន្ទប់ទឹកដែលតុបតែងយ៉ាងពិសេស។ សម្រាប់តម្លៃស្នាក់នៅលើកោះប្រណីតនេះ មានចាប់ពី៣០០ដុល្លារឡើងទៅក្នុងមួយយប់។ នៅទីនោះអ្នកអាចសម្រាកលំហែកាយនៅអាងទឹក, លេងកីឡាឆ្នេរខ្សាច់, វាយកូនហ្គោល និងសកម្មភាពកម្សាន្ដជាច្រើនផ្សេងទៀត រួមទាំងការទទួលទានអាហារនៅភោជនីយដ្ឋានប្រណីតដែលបម្រើម្ហូបអាហារជាច្រើនប្រភេទដូចជាអាស៊ី, អ៉ឺរ៉ុប, អាមេរិក, មជ្ឍិមបូពា៌ និងអ៉ីតាលីជាដើម។
គួរឲ្យដឹងថា ចាប់តាំងពីកោះនេះបើកកាលពីឆ្នាំ ២០១៥ក្រោយការសាងសង់អស់រយៈពេល ៣ឆ្នាំមក វាបានទាក់ទាញភ្ញៀវទេសចរទៅលេងជាង ១,៤លាននាក់ និងរំពឹងថាមានភ្ញៀវទៅលេងកាន់តែច្រើនថែមទៀត៕
ចុចអាន ៖
ពិតជាប្លែកខ្លាំង! មកមើលទិដ្ឋភាពបុណ្យចូលឆ្នាំជប៉ុន ធ្វើនៅកម្ពុជាម្សិលមិញ រីករាយបំផុត
មកដឹង ជីវប្រវត្តិ Victoria Bechkham មិនត្រឹមជាភរិយាតារាបាល់ទាត់ ថែមទាំងមានឥទ្ធិពលខ្លាំងនៅអង់គ្លេស