Facebook ​នៅ​តែ​កើន​ចំណូល​និង​អ្នកប្រើប្រាស់ ​ទោះ​ជួប​រឿង​ស៊យ​ផ្ទួនៗ​គ្នា​ក្នុង​ឆ្នាំ ២០១៨

  • 2019-02-01 02:49:28
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុមហ៊ុន Facebook បាន​ប្រឈម​នឹង​បញ្ហា​ជា​ច្រើន​កាល​ពី​ឆ្នាំ ២០១៨ ​ទាក់ទិន​នឹង​អាស្រូវ​បែក​ធ្លាយ​ទិន្នន័យ​អ្នក​ប្រើប្រាស់​ជា​ច្រើន​លើក​ច្រើន​សារ។ ​ផ្ទុយ​ទៅ​វិញ​ក្រឡេក​ទៅ​មើល​របាយការណ៍​ចំណូល​ប្រចាំ​ត្រីមាស​ទី ៤ ឆ្នាំចាស់ ហាក់​នៅ​តែ​បន្ត​កើន​ឡើង ខុស​ពី​ការ​ព្យាករណ៍​របស់​ក្រុម​អ្នក​វិភាគ។

ចំពោះ​តួ​លេខ​អ្នក​ប្រើប្រាស់​គិត​ក្នុង​ខែ​ធ្នូ ឆ្នាំ ២០១៨ ​មាន​មនុស្ស​ប្រមាណ ១,៥២ ពាន់​លាន​នាក់ ​ប្រើប្រាស់​ Facebook ជា​រៀងរាល់​ថ្ងៃ ពោល​ជា​តួ​លេខ​កើន​ឡើង ៩ ភាគរយ​ធៀប​នឹង​ឆ្នាំ​ចាស់។ កំណើន​អ្នក​ប្រើប្រាស់​បន្ត​ផ្ទុះ​ខ្លាំង​ទាំង​នៅ​តំបន់​អឺរ៉ុប​និង​សហរដ្ឋអាមេរិក ជំរុញ​ឲ្យ Facebook ប្រកាស​ពី​កំណត់ត្រា​ថ្មី​ដោយ​សរុប​សេវាកម្ម ៤ របស់​ខ្លួន​បញ្ចូល​គ្នា​ទទួល​បាន​អ្នក​ប្រើ​ ២,៧ ពាន់​លាន​នាក់ ដោយ​ក្នុង​នោះ​មាន ២ ពាន់​លាន​នាក់​យ៉ាង​តិច​បើក​ប្រើ​សេវាកម្ម​មួយ​ប្រចាំ​ថ្ងៃ។

ចំណូល​ប្រចាំ​ត្រីមាស​ក៏​ឡើង​ខ្ពស់​ដល់ ១៦,៩១ ពាន់​លាន​ដុល្លារ ​ច្រើន​ជាង​ការ​ព្យាករណ៍​របស់​អ្នក​វិភាគ ដោយ​ប្រាក់​ចំណេញ​មាន ២,៣៨ ដុល្លារ​ក្នុង​មួយ​ភាគហ៊ុន ជំរុញ​ឲ្យ​តម្លៃ​ហ៊ុន​របស់​ក្រុមហ៊ុន​ក៏​កើន​បាន ៦ ភាគរយ​បន្ថែម​ទៀត​បន្ទាប់​ពី​ Facebook ចេញ​សេចក្តី​ប្រកាស​នេះ។

រំឭក​ថា​ឆ្នាំ ២០១៨ កន្លង​ទៅ លោក Mark Zuckerberg បាន​ជួប​រឿង​ក្រពុល​មុខ​ខ្លាំង​បំផុត ​សោត​យ៉ាង​ដូច​ជា​បញ្ហា​រឿង​អាស្រូវ​បែក​ធ្លាយ​ចេញ​ពី​ក្រុមហ៊ុន Cambridge Analytica ​និង​ចន្លោះ​ប្រហោង​ធ្វើ​ឲ្យ Hacker វាយ​លុក​គណនី​អ្នក​ប្រើ​ប្រមាណ ៥០ លាន​នាក់​ជា​ដើម។

ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......

អានអត្ថបទ:

ប្រភព៖ theverge   ប្រែ​សម្រួល៖ កៅ រក្សា