សំ សុវណ្ណកេសា បាន​ត្រឹម​ចាញ់​ពិន្ទុ​នៅ​សង្វៀន​ Glory មុន​នេះ

  • 2019-02-02 02:22:07
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កីឡាករ​ខ្មែរ​អាមេរិក សំ សុវណ្ណកេសា នៅ​តែ​បន្ត​មិន​ទាន់​ស្គាល់​ពាក្យ​ឈ្នះ​នៅ​សង្វៀន Glory ក្រោយ​ប្រកួត​ចាញ់​កីឡាករ Kou Lee ប៉ុន្មាន​ម៉ោង​មុន​នេះ។

កីឡាករ​ទាំង​ពីរ​វាយ​ក្នុង​ប្រភេទ​គូ​បឋម​ ដោយ​មាន​ការ​ផ្សាយ​ផ្ទាល់​លើ Youtube។ ក្នុង​ការ​ប្រកួត​ពួក​បាន​ចំណាយ​ពេល​​៣​ទឹក​ពេញ តែ Kou Lee ហាក់​មាន​ប្រៀប​ជាង​​បន្តិច។ ចប់​ការ​ប្រកួត​ចៅ​ក្រម​​បាន​ឲ្យ​ពិន្ទុ Kou Lee ​ឈ្នះ​ជា​ឯកច្ឆន្ទ​លើ សុវណ្ណ​កេសា។ នេះ​ជា​ការ​ប្រកួត​ទី២​ហើយ​របស់​ សុវណ្ណ​កេសា​ ប៉ុន្តែ​មិន​ទាន់​រក​ឃើញ​ជ័យជម្នះ​នៅ​ឡើយ​ទេ៕

ចុចលីង​នេះដើម្បី​មើល​ការ​ប្រកួត

អត្ថបទ៖ ហេង សុធារិទ្ធិ

អត្ថបទពេញនិយម