Apple ចេញ​ផលិតផល​ណែនាំ​ឲ្យ​ទិញ​ជា​អំណោយ​ក្នុង​ថ្ងៃ​ចូល​ឆ្នាំ​ចិន ក្នុង​នោះ​មាន​កាស Beats ពិសេស​ប្លែក​គេ​មួយ​ដែរ

  • 2019-02-05 04:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សម្រាប់​ឱកាស​បុណ្យ​ចូល​ឆ្នាំ​ចិន​នេះ Apple ក្រុមហ៊ុន​បច្ចេកវិទ្យា​យក្ស​របស់​អាមេរិក ក៏​មិន​ភ្លេច​ពី​ព្រឹត្តិការណ៍​ពិសេស​នៃ​របស់​ទីផ្សារ​ធំ​បំផុត​របស់​ខ្លួន​ដែរ ពោល​គឺ​ខ្លួន​បាន​បញ្ចេញ​ជា​ការ​ណែនាំ សម្រាប់​អ្នក​ដែល​ចង់​ទិញ​ផលិតផល​របស់​ខ្លួន និង​ដៃ​គូ​សហការ ជា​អំណោយ​ដល់​ក្រុម​គ្រួសារ និង​មនុស្ស​ជា​ទី​ស្រឡាញ់។

នៅ​ក្នុង​ការ​ណែនាំ​នោះ គេ​សង្កេត​ឃើញ​មាន​ផលិតផល​ថ្មី​មួយ ដែល Apple បញ្ចេញ​ជា​ពិសេស​សម្រាប់​ឱកាស​នេះ គឺ​កាស Beats Solo 3 Wireless ដែល​រចនា​មក​មាន​រូប​ព្រីន​ពិសេស​ពណ៌​ប្រផេះ ដែល​មាន​ឈ្មោះ​ថា "Silver Wing Grey” ជា​កាស​ដែល​ចេញ​លក់​ផ្ដាច់​មុខ​ប្រភេទ Special Editionសម្រាប់​តែ​ប្រទេស​ចិន​តែ​ប៉ុណ្ណោះ​ ដែល​មាន​តម្លៃ​ ២ ២៦៨ យាន់ (៣៣០ ដុល្លារ​អាមេរិក)។

នៅ​ក្នុង​ការណែនាំ​សម្រាប់​ទិញ​អំណោយ ក្នុង​ឱកាស​បុណ្យ​ចូល​ឆ្នាំ​ចិន​នេះ​ដែរ​នោះ Apple ក៏​បាន​រាយ​ឈ្មោះ​ផលិតផល​នានា​របស់​ខ្លួន​ជា​ច្រើន​ផង​ដែរ​រួម​មាន iPhone XS Max, iPhone XR, Apple Watch និង iPad Pro ហើយ​ក៏​មាន​ផលិត​ផល​ដៃ​គូ​របស់​ខ្លួន​ដែរ​មាន​ដូច​ជា ម៉ាស៊ីន​ព្រីន​រូប Lifeprint និង កាមេរ៉ា​ទប់​លំនឹង​ពេល​ថត​វីដេអូ DJI Osmo។

គួរ​បញ្ជាក់​ផង​ដែរ​ថា Apple តែង​តែ​បញ្ចេញ​ផលិត​ផល Special Edition របស់​ខ្លួន ជាពិសេស​នៅ​លើ​កាស Wireless ដ៏​ពេញ​និយម​របស់​ខ្លួន​គឺ Beats Solo 3 ដែល​មុន​នឹង​ព្រឹត្តិការណ៍​ចូល​ឆ្នាំ​ចិន​នេះ Apple បាន​បញ្ចេញ​កាស Beats Solo 3 ដែល​មាន​រូប​Micky Mouse សម្រាប់​ជា​ខួប​ ៩០ ឆ្នាំ​របស់​គំនូរ​ជីវចល​ដ៏​ល្បី​របស់ Disney មួយ​នេះ។​

ចុចអាន៖

ប្រភព៖ Geek.com   ប្រែ​សម្រួល៖ ផាត សុវត្ថិ