ធ្លាប់​ឆ្ងល់​អត់ ហេតុ​អី្វ Windows ត្រូវ​ទុក​ក្នុង​ ​Drive​ ​C:​ ជា​ Default​ ​Drive មិន​ទុក​ក្នុង​ ​Drive​ ​A​ ​ឬ​ B?

  • 2019-02-11 03:01:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


​អ្នក​ទាំង​អស់​គ្នា​ប្រាកដ​ជា​ធ្លាប់​​ប្រើ និង​កំពុង​ប្រើ​ប្រព័ន្ធ​ប្រតិបត្តិការ​ ​Windows​ ។ តើ​មាន​ធ្លាប់​ឆ្ងល់​ទេ​ថា​ ​ហេតុ​អ្វី​ ​Windows​ ​ត្រូវ​រក្សា​ក្នុង​ ​Drive​ ​C:​ ​ហេតុ​អ្វី​មិន​រក្សា​ក្នុង​ ​Drive​ ​A​ ​ឬ​ B។

ព្រោះ​តែ​កុំព្យូទ័រ​កាល​ពី​មុន​ ​មិន​មាន​ ​Drive​ ​សម្រាប់​ផ្ទុក​ទិន្នន័យ​ជាប់​ម៉ាស៊ីន​នោះ​ទេ​ ​ហើយ​នៅ​ពេល​ចង់​ដំឡើង​ ​Windows​ ​គឺ​តម្រូវ​ឲ្យ​រក្សា​ក្នុង​ ​Floppy Disk​ ​ដែល​កំណត់​ជា​ ​Drive​ ​A​ ឬ B។

ក្រោយ​មក​ក្នុង​ទសវត្ស​ឆ្នាំ​៨០​ ​ទើប​កុំព្យូទ័រ​ ​ចាប់​ផ្ដើម​មាន​ ​Hard Drive​ ​សម្រាប់​រក្សា​ទិន្នន័យ​ ​និង​ចាប់​ផ្ដើម​កំណត់​ ​Drive C​ ​ជា​កន្លែង​សម្រាប់​រក្សា​ ​Windows​ ​និង​ ​Drive​ ​D, E, F​ ​សម្រាប់​រក្សា​ទិន្នន័យ​ផ្សេងៗ។​

ដោយ​ឡែក​ក្នុង​រយៈពេល​ ​១០​ ឆ្នាំ​ចុង​ក្រោយ​នេះ​ ​ពិភពលោក​បាន​ឈប់​ប្រើប្រាស់​ ​Floppy Disk​ ​ដែល​ជា​មូល​ហេតុ​កុំព្យូទ័រ​ពេល​បច្ចុប្បន្ន​មិន​មាន​ ​Drive​ A ឬ B ទៀត​ទេ៕

Floppy Disk​

អានបន្ត៖

ប្រភព៖ scoopwhoop   ប្រែ​សម្រួល៖ រក្សា