រឿងភាគបុរាណជាប្រវត្តិសាស្ត្រចិនជាច្រើនកំពុងតម្រង់ជួរ បង្ហាញខ្លួនជាបន្តបន្ទាប់ឆ្នាំ ២០១៩
- 2019-02-11 06:02:27
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
រឿងភាគបុរាណជាប្រវត្តិសាស្ត្រចិនជាច្រើនកំពុងតម្រង់ជួរ បង្ហាញខ្លួនជាបន្តបន្ទាប់ឆ្នាំ ២០១៩
ចន្លោះមិនឃើញ
រឿងភាគជាច្រើនសម្រុកមកជាបន្តបន្ទាប់ ដើម្បីបង្ហាញទស្សនីយភាពផ្សេងៗរបស់ខ្លួនជូនសម្រាប់ទស្សនិកជន។ ក្នុងនោះក្រៅពីរឿងសម័យ រឿងភាគបុរាណចិនជាប្រវត្តិសាស្ត្រមិនតិចទេ កំពុងតម្រង់ជួរគ្នាជាបន្តបន្ទាប់ នៅឆ្នាំ ២០១៩នេះ។
ចង់ដឹងថា តើមានរឿងអ្វីខ្លះ ហើយតារាណាខ្លះនឹងមានមុខក្នុងរឿងទាំងនោះ សូមមកជ្រាបទាំងអស់គ្នា។
១. រឿង The Imperial Age
ជាស្នាដៃដឹកនាំសម្ដែងរបស់អ្នកដឹកនាំ Gao Xixi និងជាខ្សែភាពយន្តឆ្លុះបញ្ចាំងពីរឿងរ៉ាវកាលពីសម័យពាក់កណ្ដាលទសវត្សឆ្នាំ ១៣០០ អំឡុងរជ្ជកាល Ming។ រឿងនេះនឹងសម្ដែងដោយ តារាសម្ដែង William Feng សម្ដែងជាអធិរាជ Zhu Di និងតារាជើងចាស់ Chen Baoguo, Zhang Fengyi រួមជាមួយ Heidi Wong។
២. រឿង The Gods
រឿងនេះជាការសហការដឹកនាំរបស់លោក Yang Xiaomin និង Lu Ling។ “The Gods” ជាភាពយន្តដែលយកមកផលិតថ្មី ផ្អែកតាមប្រលោមមលោកសតវត្សទី ១៦ មានចំណងជើងថា "Investiture of the Gods”។ ក្នុងរឿងនេះតួឯកធ្លាក់ទៅលើ Luo Jin សម្ដែងជា Yang Jian ជាមួយនឹង Wang Likun សម្ដែងជា Daji, Zhang Bo សម្ដែងជាស្ដេច Wu និង Deng Lun សម្ដែងជា ស្ដេចកញ្ជ្រោង។
៣. រឿង Peace in Palace
រឿងនេះវិញបង្ហាញពីសម័យ Tang ពិសេសរឿងរ៉ាវនៃទំនាក់ទំនងសែរាជវង្ស ពិសេសបងប្អូន Li Jiancheng និង Li Shimin បុត្រារបស់ស្ដេច Gaozu។ "Palace In The Peace” ដកស្រង់ចេញពីរឿងប្រលោមលោកមានចំណងជើងថា "Li Shimin: From Xuanwu Gate to Peace in Chang’an”។ ក្នុងរឿងនេះ តារាសម្ដែងវ័យ ២៧ឆ្នាំ Qin Junjie នឹងសម្ដែងជាតួ Li Shimin ឯ Han Dong សម្ដែងជា Li Jiancheng។ ក្រៅពីនោះក៏មាន Zhang Hanyu សម្ដែងជាតួ Wei Zhang ក៏ដូចជាតារាជាច្រើនទៀតមាន Li Xuejian, Shu Chang និង Helen Yao។
៤. រឿង The Longest Day in Chang’an
នេះជាភាពយន្តភាគបែបប្រយុទ្ធមួយទៀតចេញពីសម័យនៃរជ្ជកាល Tang ដែលបង្កប់នូវរឿងរ៉ាវឃាតកម្ម នាំឲ្យមានរឿងរ៉ាវរង្គោះរង្គើពេញអាណាចក្រ។ អាថ៌កំបាំងជាច្រើនត្រូវបានលាក់ទុកជាបន្តបន្ទាប់ ហើយក៏ត្រូវលាតត្រដាងបន្តិចម្ដងៗក្នុងរឿងនេះ។ "The Longest Day in Chang’an” សម្ដែងដោយ Lei Jiaying និង Jackson Yee។
៥. រឿង Qing Yu Nian
ចំណែករឿងនេះ ដកស្រង់ចេញពីសៀវភៅមានឈ្មោះដូចគ្នានេះ ដែលបង្ហាញពីបុរសវ័យក្មេងម្នាក់ឈ្មោះ Fan Xian ដែលជួបរឿងហេតុជាច្រើនក្នុងជីវិត ពិសេសក្រោយមិត្តល្អម្នាក់របស់លោកហ៊ានបូជាជីវិត ដើម្បីជួយជីវិតលោក។ ជាក់ស្ដែងរឿងនេះសម្ដែងដោយ Zhang Ruoyun, Li Qin និង Chen Daoming។
៦. រឿង Novoland: Eagle Flag
សម្រាប់ភាពយន្តនេះ ចង់បង្ហាញពីមិត្តល្អ ៣នាក់ដែលនាំគ្នាងើបឈរតស៊ូ ប្រឆាំងនឹងក្រុមអ្នកចម្បាំងដែលប្រើអំណាចមកជិះសង្កត់ និងរំលោភទឹកដីរបស់ពួកគេ។ សម្ដែងដោយតារាសម្ដែង Liu Haoran, Song Zu’er និង Chen Ruoxuan។
៧. រឿង Royal Nirvana
សាច់រឿងសម្ដែងដោយ Luo Jin និង Li Yitong នេះគឺផ្អែកតាមដំណើរជីវិតតស៊ូរបស់ព្រះអង្គម្ចាស់ស្នងរាជ្យមួយអង្គ ដែលមានទំនាក់ទំនងសោះកក្រោះជាមួយបិតារបស់ខ្លួន ដែលជាស្ដេច។ ព្រះអង្គម្ចាស់រូបនោះ មិនចង់បានអ្វីទាំងអស់ ប៉ុន្តែគ្រាន់តែចង់បំពេញកាតព្វកិច្ចតាមការរៀបចំប៉ុណ្ណោះ។ ប៉ុន្តែការសម្រេចព្រះហឬទ័យរបស់ស្ដេចអង្គនោះ ក៏ដោយសារទ្រង់មានហេតុផលមួយដែលមិនគួរឲ្យជឿ៕