ក្រោយប្រកាសចង់ច្រៀង Diss Track ជាមួយ​ G-Devith អេដា បញ្ជាក់រឿងការងារនៅហង្សមាស

  • 2019-02-11 08:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


តារា​ចម្រៀង Original Song ​អេ​ដា ​ធ្វើ​ឲ្យ​អ្នក​គាំ​ទ្រ​ដាក់​ការ​សង្ស័យ​គ្រប់​គ្នា ​នៅ​ពេល​ម្ចាស់​បទ ​"​ចាំ​ស្អែក​ចាំ​បែក​គ្នា" ​បង្ហោះ​រូប​មួយ​ប៉ុស្ត៍​ភ្ជាប់​​ដោយ​កាន់​ក្រដាស​មួយ​សន្លឹក​មាន​ Logo ​​ក្រុម​ហ៊ុន​ហង្ស​មាស​ ហើយ​សរសេរ​ថា ៖ "ការងារ​ថ្ងៃ​នេះ​ ថត​ ថត ​ថតComing soon”។

អ្នក​គាំ​ទ្រ​ របស់​តារា​ចម្រៀង​រាង​តូច​ច្រឡឹង​រូប​នេះ ​គិត​ថា អេ​ដា ​អាច​ចូល​ទៅ​ច្រៀង​នៅ​ហង្ស​មាស ឬ​មិន​ដូច្នោះ​ទេ ក៏​ត្រូវ​​​​ជាប់​ភារកិច្ច​ជា​​ពិធីការីនី ឬ Coach ​​ក្នុង​កម្មវិធី​តន្ត្រី​ណាមួយ​ ក្នុង​​ស្ថានីយ​ទូរទស្សន៍​ហង្ស​មាស​ជាក់​ជា​មិន​ខាន។

​​ពាក់​ព័ន្ធ​នឹង​ចម្ងល់​នេះ ​តារា​ចម្រៀង​អេ​ដា ​មិន​អាច​សុំ​ការ​បំភ្លឺ​បាន​ទេ តែ​ប្អូន​ស្រី​របស់​តារា​ពូ​កែ​ភាសា​អង់គ្លេស​រូប​នេះ ​ប្រាប់​ថា ​អេ​ដា ​មិន​បាន​ក្លាយ​ជា​តារា​ចម្រៀង​នៅ​ផលិត​កម្ម​ហង្សមាស​ឡើយ ​ហើយ​​នោះ​គឺ​ជា​ការ​ថត​ ដើម្បី​ត្រៀម​ស្វាគមន៍​កម្មវិធី​តន្រ្តី​របស់ Smart ​ដែល​មាន​ឈ្មោះ​ថា Pleng by Smart ។ ​លើស​​ពី​នេះ ​កម្ម​វិធី​នេះ​ក៏​មាន​ការ​សហការ​រវាង​ហង្សមាស​​ផង​ដែរ ហេតុ​នេះ​ទើប​អេ​ដា ត្រូវ​ថត​នៅ​ហង្ស​មាស​ដូច្នេះ។ ម្យ៉ាង​ទៀត តន្រ្តី​នេះ ក៏​មាន​ការ​​ចូល​រួម​ច្រើន​ពី​តារា​ចម្រៀង​មក​ពី​ហង្ស​មាស​ផង​ដែរ​ ដោយ​ប្រព្រឹត្តិ​ឡើង​នៅ​ថ្ងៃ​ទី ​១៩ ​ខែ​កុម្ភៈ ​នៅ​ផ្សារ​ទំនើប Aeon Mall 2 ​ខាង​មុខ​នេះ​ ថែម​ទៀត​។

​ទោះ​យ៉ាង​ណា ​​គេ​ជឿ​ជាក់​ថា ​អេ​ដា ​ទំនង​មិន​ទាន់​​អាច​ជា​តារា​ចម្រៀង​នៅ​ហង្ស​មាស​បាន​ទេ ព្រោះ​ម្ចាស់​បទ "​ពីរ​នាក់​ បាន​ហើយ​" ​ទើប​ចុះ​កុង​ត្រា​​បន្ថែម​នៅ​ក្រុមហ៊ុន Smart ​​ថ្មី​ៗ​នេះ​ប៉ុណ្ណោះ។ ម្យ៉ាង​ទៀត ​អេ​ដា ​ក៏​បាន​សរសេរ​លើ​​រូប​​របស់​ខ្លួន​ថា ​ត្រៀម​ចេញ​ចម្រៀង​ឆាប់​ៗ​ជាមួយ ​តារា​ចម្រៀង​ ងួន ចាន់​ដេ​វីត ថែម​ទៀត​ផង ដោយលោក​ពេល​នេះ ​ក៏​ជា​តារា​ចម្រៀង Original Song ​នៅ​ Smart ​ផង​ដែរ៕​

អត្ថបទ៖ លឹម សុនា