Man United ​បរាជ័យ​ក្នុង​ដី​ខ្លួន​ឯង​ហើយ​ Pogba បានកាតក្រហមទៀត​

  • 2019-02-13 00:21:51
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បិសាច​ក្រហម​ Manchester United បាន​ចាញ់​ក្រោម​ថ្វី​ជើង​ភ្ញៀវ​ ​Paris Saint Germain ដោយ​លទ្ធផល​​០-២ ជើង​ទី​១​នៃ​ Champions League វគ្គ​១៦​ក្រុម​ចុង​ក្រោយ​ ខណៈ​ម្ចាស់​ផ្ទះ​ Roma ទទួល​បាន​ជ័យជម្នះ​លើ​ក្រុម​ FC Porto ដោយ​លទ្ធផល​ ២-១។

សកម្មភាព​របស់​ក្រុម PSG

នៅ​វគ្គ​ទី​១​ ទាំង​ម្ចាស់​ផ្ទះ​ Man United និង​ភ្ញៀវ​ PSG រក្សា​ដោយ​លទ្ធផល​ស្មើ​ ០-០ ទោះ​ជា​ព្យាយាម​រៀង​ៗ​ខ្លួន​ ប៉ុន្តែ​អ្វី​គួរ​ឲ្យ​កត់​សំគាល់​គឺ​ម្ខាង​​ទទួល​បាន​កាត​លឿង​២​ដូច​គ្នា។ ចូល​វគ្គ​ទី​២​ ក្រុម​ភ្ញៀវ​ពិត​ជា​លេង​បាន​ល្អ​ទាំង​ការ​ដាក់​សម្ពាធ​ដណ្តើម​យក​បាល់​ និង​វាយ​លុក​តំបន់​ប្រយុទ្ធ។ នាទី​​៥៣ Kimpembe ស៊ុត​គ្រាប់​បាល់​នាំ​មុខ​ និង​នាទី​ទី​៦០​ កីឡាករ​ឆ្នើម​វ័យ​ក្មេង​​ Mbappe ស៊ុត​បាន​គ្រាប់​ទី​២។ ទាំង​ពីរ​គ្រាប់​នេះ​ Di Maria ជា​អ្នក​បញ្ជូន​បាល់​ឲ្យ។

កីឡាករ Kimpembe អបអរ​ពេល​ស៊ុត​ចូល

រឹត​តែ​ធ្ងន់​សម្រាប់​បិសាច​ក្រហម​ទៀត​នោះ​​​គឺ​ខ្សែ​បម្រើ​កណ្តាល​​ Paul Pogba ទទួល​បាន​កាត​ក្រហម​បណ្តេញ​ពី​ទី​លាន​នៅ​នាទី​៨៩​ បន្ទាប់​ពី​ទទួល​បាន​កាត​លឿង​ជា​លើក​ទី​២។ ការ​ប្រកួត​នេះ​អាជ្ញា​កណ្តាល​ជន​ជាតិ​អ៊ីតាលី​ លោក​ Daniele Orsato បាន​ចាយ​កាត​លឿន​ចំនួន​១០​ និង​កាត​ក្រហម​១។

ការ​តវ៉ា​នឹង​អាជ្ញា​កណ្តាល
Paul Pogba ពេល​បាន​កាត​ក្រហម

ប្រភព៖ Dailymail   ប្រែ​សម្រួល៖ ជាន ចាន់រ៉ា

អត្ថបទថ្មី