ជុំគ្នាល្អម្ល៉េះ! តារាធ្លាប់ប្រលងចម្រៀងលំដាប់ពិភពលោក កម្មវិធីល្បីៗតាម TV ត្រៀម៩០បទស្វាគមន៍បុណ្យចូលឆ្នាំខ្មែរ
- 2019-02-13 02:05:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ជុំគ្នាល្អម្ល៉េះ! តារាធ្លាប់ប្រលងចម្រៀងលំដាប់ពិភពលោក កម្មវិធីល្បីៗតាម TV ត្រៀម៩០បទស្វាគមន៍បុណ្យចូលឆ្នាំខ្មែរ
ចន្លោះមិនឃើញ
តារាចម្រៀងច្រើនរូបដែលធ្លាប់ឆ្លងកាត់ការប្រលងចម្រៀងមានតាំងពីលំដាប់ពិភពលោក តាមស្ថានីយទូរទស្សន៍ និងកម្មវិធីល្បីៗជាច្រើន ព្រមទាំងតារាចម្រៀងខ្មែរ សុរិន្ទ បានមកជុំគ្នា កសាងប្រជាប្រិយភាព ដើម្បីថតបទចម្រៀងស្វាគមន៍បុណ្យចូលឆ្នាំខ្មែរ នៅផលិតកម្ម "មរតកមេឌៀ"។
ក្នុងនោះមានដូចជា លោក នាង ប្រាក់សុគន្ធ អតីតបេក្ខភាពប្រលង Cambodia Idol លោក សយ រតនៈ អតីតបេក្ខភាពប្រលង The Voice Cambodia លោក យិន យឿន អតីតម្ចាស់ជ័យលាភីលេខ ២ ក្នុងកម្មវិធី Hear My Song រួមទាំងតារាប្រុសស្រី ធ្លាប់ប្រលងចម្រៀងនៅកម្មវិធី ពេជ្រកំពុងច្នៃ ក្នុងស្ថានីយអាស៊ីអាគ្នេយ៍ថែមទៀតផង។ លើសពីនេះ តារាចម្រៀងល្បីៗនៅសុរិន្ទ ម្ចាស់បទ "ចាក់អន្ទង់និងតារាសុរិន្ទផ្សេងទៀត ផងដែរ។
ដើម្បីជាការស្វាគមន៍ពិធីបុណ្យចូលឆ្នាំខ្មែរ កាន់តែខិតជិតមកដល់ លោក សុខលីម រក្សា អ្នកដឹកនាំក្នុងផលិតកម្ម "មរតកមេឌៀ" ប្រាប់ថា តារាចម្រៀងទាំងអស់១២រូប ក្នុងនោះមាន៤រូបមកពីខេត្តសុរិន្ទ ត្រៀមចម្រៀងសរុប ៩០បទ។ ទាំងចង្វាក់កន្រ្ទឹម រាំវង់ សារ៉ាវ៉ាន់ ឡាំរាវ ប្រជាប្រិយខ្មែរ សុទ្ធតែសម្រិតសម្រាំងយ៉ាងប្រសើរសម្រាប់ទស្សនិកជន រាំលេងសប្បាយជាមួយញាតិមិត្ត ពេលបុណ្យចូលឆ្នាំខ្មែរខាងមុខនេះ។
បទចម្រៀងខ្លះ ថតផ្ទាល់នៅខេត្តសុរិន្ទតែម្ដង ហើយបទខ្លះថតនៅតាមផ្ទះអ្នកស្រុក ជាយក្រុង ឬតាមបណ្ដាខេត្ត ក្នុង Studio ជាដើម។ សម្រាប់ការថត MV វិញ លោក សុខលីម រក្សា បញ្ជាក់ថា បទខ្លះបានថតរួចហើយ តែមួយចំនួនកំពុងត្រៀមថតពីថ្ងៃនេះតទៅ ៕