ហួសចិត្ត! បុរសម្នាក់ពាក់ស្រោមមុខទៅទទួលលុយឈ្នះឆ្នោត ១លានដុល្លារ ព្រោះហេតុផល១

  • 2019-02-13 02:15:55
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បុរស​ជនជាតិ​ចាម៉ៃកា​ម្នាក់ បាន​មក​ទទួល​លុយ​ជាង​១​លាន​ដុល្លារ​ក្រោយ​ឈ្នះ​ឆ្នោត​ដោយ​ពាក់​ស្រោម​មុខ​ខ្មោច​គួរ​ឲ្យ​ភ្ញាក់​ផ្អើល​បំផុត។

យោង​តាម Distractify បុរស​រូប​នេះ​បាន​រង់ចាំ​អស់​រយៈ​ពេល ៥៤​ថ្ងៃ​ដើម្បី​មក​បើក​លុយ​ដែល​ឈ្នះ​ឆ្នោត​របស់​លោក​មាន​ចំនួន​សរុប ១,១៧​លាន​ដុល្លារ​ពី​ឆ្នោត​ជាតិ Super Lotto។ ប៉ុន្តែ​លោក​បាន​សម្រេច​ចិត្ត​ថា​មក​បើក​ប្រាក់​រង្វាន់​ដោយ​លាក់​អត្តសញ្ញាណ​ព្រោះ​ហេតុ​ផល​ថា "មិន​ចង់​ឲ្យ​សាច់​ញាតិ​ដែល​ឃ្លាន​លុយ​ខ្លាំង មក​សុំ​លុយ​ពី​លោក​នោះ​ទេ។”

យ៉ាង​ណា​មិញ បុរស​រូប​នេះ​ឲ្យ​ដឹង​ថា​រូប​គេ​នឹង​យក​លុយ​ទៅ​ទិញ​ផ្ទះ​ថ្មី​ដែល​ខ្លួន​ប្រាថ្នា​ជា​យូរ​មក​ហើយ និង​ពង្រីក​អាជីវ​កម្ម​តូច​របស់​ខ្លួន។ ជាមួយ​គ្នា​ រូប​ភាព​ដ៏​គួរ​ឲ្យ​អស់​សំណើចនេះ បាន​ទាក់​ទាញ​ការ​ចាប់​អារម្មណ៍​យ៉ាង​ខ្លាំង​ពី​បណ្ដាញ​សង្គម​ផង​ដែរ៕

ប្រភព៖ Dailymail   ប្រែសម្រួល ៖ រ័ត្ន