តោះ...មើល​វីដេអូ ប៊ុត សីហា លើក​ពាន The Voice Cambodia យប់​មិញ

  • 2014-11-17 15:56:34
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ជឿ​ថា​ប្រិយមិត្ត ដឹង​ហើយ​ថា បេក្ខជន​មក​ពី​ខេត្ត​កំពង់​ស្ពឺ ប៊ុត សីហា បាន​ឈ្នះ​ជយលាភី​កម្មវិធី​ប្រឡង​ចម្រៀង​សម័យ​ពេញ​និយម The Voice Cambodia ឆ្នាំ​ទី​១ កាល​ពី​យប់​មិញ ដោយ​ការ​បោះ​ឆ្នោត​គាំទ្រ​របស់​ប្រិយមិត្ត​ទូទាំង​ប្រទេស។ ក្នុង​បរិយាកាស​ដ៏​រំជើប​រំជួល សីហា បាន​យក​ឈ្នះ​លើ​បេក្ខជន​៣​រូប​ទៀត​មក​ពី​ខេត្ត-រាជធានី​ផ្សេង​គ្នា គឺ​បេក្ខនារី ចំរើន សុភ័ក្ត្រ នៅ​រាជធានី​ភ្នំពេញ បេក្ខជន សយ រតនៈ មក​ពី​ខេត្ត​កំពង់​ឆ្នាំង និង​បេក្ខជន ឃុន វត្ថា មក​ពី​ខេត្ត​ព្រៃ​វែង។

 

 

មាន​ពាន​ប្រចាំ​កម្មវិធី​មួយ ប៊ុត សីហា នៅ​ទទួល​បាន​រង្វាន់​ជា​ច្រើន​រួម​មាន ​ទឹក​ប្រាក់​ចំនួន ១០០លាន​រៀល និង​ក្លាយ​ជា​តារា​ចម្រៀង​ចុះ​កុងត្រា​ជាមួយ​ផលិតកម្ម​រស្មី​ ហង្សមាស រួម​ទាំង​ក្លាយ​ជា​សមាជិក​របស់​កម្មវិធី The Voice ពិភព​លោកថែម​​ទៀត​ផង៕

 អត្ថបទ៖ ជយោ…អ្នកកំពង់​ស្ពឺឈ្នះ​ពាន The Voice Cambodia ហើយ…!!!

 

តោះ...ឥឡូវ​ទស្សនា​វីដេអូ​ជ័យ​ជំនះ​របស់ សីហា យប់​មិញ​ទាំង​អស់​គ្នា​ថា រំជើបរំជួល​ប៉ុណ្ណា!

 

អត្ថបទ៖ ទារិកា

អត្ថបទថ្មី