ខ្លោចចិត្ត! សុនខរបស់ Sala ដេករកចាំមើលមុខម្ចាស់នៅមុខពិធីបុណ្យយ៉ាងកម្សត់
- 2019-02-18 02:28:37
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ខ្លោចចិត្ត! សុនខរបស់ Sala ដេករកចាំមើលមុខម្ចាស់នៅមុខពិធីបុណ្យយ៉ាងកម្សត់
ចន្លោះមិនឃើញ
រូបភាពរំជួលចិត្តបង្ហាញពីសុនខរបស់កីឡាករ Emiliano Sala ដេករងចាំនៅខាងក្រៅពិធីបុណ្យសពរបស់ម្ចាស់ដើម្បីបានមើលមុខចុងក្រោយ។
មនុស្សរាប់ពាន់ក្ដុកក្ដួលចំពោះការស្លាប់របស់ Sala ហើយលោក Neil Warnock អ្នកចាត់ការរបស់ក្លឹប Cardiff ក៏បានមកដល់ប្រទេសអាហ្សង់ទីនដើម្បីគោរពវិញ្ញាណក្ខន្ធ។ ក្នុងពិធីបុណ្យ គេបានប្រទះឃើញសុនខរបស់ Sala ឈ្មោះថា Nala បានដេករងចាំម្ចាស់របស់វាយ៉ាងកម្សត់។
យន្តហោះរបស់ Sala បានធ្លាក់ដែនសមុទ្ររបស់អង់គ្លេស ពេលដែលគេធ្វើដំណើរពីទីក្រុង Nantes ទៅកាន់ភាគខាងត្បូងនៃប្រទេសវែល ដើម្បីចូលរួមជាមួយក្រុម Cardiff ក្នុងតម្លៃកំណត់ត្រាក្លឹប១៥លានផោន។ តាមសេចក្ដីរាយការណ៍ Nala ក៏ជាហេតុផលមួយដែលធ្វើឲ្យ Sala សម្រេចចិត្តត្រលប់មកកាន់ប្រទេសបារាំងវិញ បន្ទាប់ពីចុះកុងត្រាជាមួយ Cardiff៕