ចំនួន​ប្រកួត​ដែល​ Bale ខកខាន​ដោយសារ​របួស​ តាំង​ពី​ចូល Real មក

  • 2019-02-18 13:46:51
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែ​ស្លាប​សញ្ជាតិ​វេល​កីឡាករ​ Gareth Bale ជា​កីឡាករ​មួយ​រូប​ដែល​ជួប​ប្រទះ​នឹង​បញ្ហា​របួស​នេះ​ជា​ញឹកញយ​ដែរ​ ដោយ​ក្នុង​អាជីព​របស់​គេ​ជាមួយ​នឹង​ក្លឹប​អេស្ប៉ាញ​ Real Madrid រូប​គេ​បាន​ខកខាន​រាប់​សិប​ប្រកួត​ តាំង​ពី​ផ្ទេរ​ចូល​មក​នៅ​ឆ្នាំ​២០១៣។

កំឡុង​ពេល​ជាង​ ៦​ឆ្នាំ​មក​នេះ កីឡាករ​រូប​នេះ​មិន​មាន​វត្តមាន​ជួយ​ក្រុម​សរុប​ ៨៤​ប្រកួត​។ ចំណោម​របួស​ទាំង​អស់​ Bale បាន​រង​របួស​ភ្លៅ​ច្រើន​ជាង​គេ​ ដែល​តាម​ពី​ក្រោយ​ដោយ​ របួស​សរសៃ​ពួរ​ និង​របួស​សាច់ដុំ។

ម្យ៉ាង​ទៀត​ក្នុង​រដូវ​កាល​ ២០១៨/១៩​នេះ កីឡាករ​វ័យ ២៩​ឆ្នាំ​រូប​នេះ​ បាន​រង​របួស​ ៤​លើក​ទៅ​ហើយ ព្រម​ទាំង​ស្មើ​នឹង​​ចំនួន​របួស​នៅ​រដូវ​កាល ២០១៦/១៧ តែ​របួស​ពេល​នោះ​ធ្វើ​ឲ្យ Bale អវត្តមាន​ចំនួន​រហូត​ជិត​ ៣០​ប្រកួត​ ខណៈ​នៅ​រដូវ​កាល​នេះ គេ​ខកខាន​តែ​ ៨​ប្រកួត​ប៉ុណ្ណោះ។

សូម​បញ្ជាក់​ផង​ដែរ​ថា​ តាំង​ពី​ចាកចេញ​ពី​ Tottenham Hotspur នៅ​ឆ្នាំ​២០១៣ កន្លង​មក​ Gareth Bale បាន​រក​គ្រាប់​បាល់​ចំនួន ១០០​គ្រាប់​ ក្នុង​ការ​បង្ហាញ​ខ្លួន ២១៩​លើក​ក្នុង​គ្រប់​កម្មវិធី​របស់​ក្លឹប​៕

ប្រភព៖ transfermarkt   ប្រែ​សម្រួល៖ ហ៊ីម រស្មី

អត្ថបទពេញនិយម