ស្មាត់​ធំ​ប្រចាំ​តារាង​​កាំកូ​ និង​​ជម្រើស​ជាតិ​​​លើ​ក្ដារ​ សៀ កុសល ងាក​​មក​ហាត់​លើ​ឆ្នេរខ្សាច់​ព្រោះហេតុផល១នេះ

  • 2019-02-20 05:05:46
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​​ស្មាត់​ធំ​ដែល​គេ​ស្គាល់​គ្រប់​គ្នា​ នៅ​ម្ដុំ​តារាង​បាល់​រង្វង់​មូល​កាំកូ​ស៊ីធី និង​ជា​ជម្រើស​ជាតិ​បាល់ទះ​លើ​ក្ដារ​​កាល​ឆ្នាំ​២០១៨​ សៀ កុសល ងាក​មក​ហាត់​បាល់ទះ​លើ​ឆ្នេរខ្សាច់​​បាន​ជាង​កន្លះ​ខែ​ហើយ ​ក៏​ចង់​បន្ត​​នៅ​ហ្វឹកហាត់​លើ​ឆ្នេរខ្សាច់​រហូត​តែ​ម្ដង​។

សៀ កុសល

​ស្មាត់​ធំ​ឈរ​ជើង​នៅ​តារាង​ខាង​លើ​បាន​ឲ្យ​ដឹង​ថា ការ​មក​ហាត់​នៅ​លើ​ឆ្នេរខ្សាច់​ហត់​នឿយ​ខ្លាំង​ជាង​ការ​ហ្វឹកហាត់​នៅ​លើ​ក្ដារ ប៉ុន្តែ​រូប​គេ​មិន​ចង់​ត្រឡប់​ទៅ​ហាត់​នៅ​លើ​ក្ដារ​វិញ​ទេ។ ហេតុ​ផល​ធំ​បំផុត​ដែល​ធ្វើ​ឲ្យ​គេ​ចង់​បន្ត​​ហ្វឹកហាត់​នៅ​លើ​ឆ្នេរខ្សាច់​ ពី​ព្រោះ​កម្ពស់​របស់​គេ​ទាប​ជាង​កីឡាករ​ផ្សេងៗ​​នៅ​លើ​ក្ដារ​។

ជើង​ខ្លាំង​រូប​នេះ​មិន​សូវ​បាន​គេ​ស្គាល់​នៅ​តាម​តារាង​ស៊ីលុយ​​នានា​ឡើយ​ ពី​ព្រោះ​ កុសល ​យល់​ថា ការ​លេង​ស៊ីលុយ​​អាច​បង្ក​បញ្ហា​ដល់​ខ្លួន (ខូចដៃ​ ឬ​ខូច​ជើង​) ហើយ​ផ្ដោត​សំខាន់​តែ​ការ​ហ្វឹកហាត់ ដើម្បី​ត្រៀម​ការ​ប្រកួត​​ផ្លូវ​ការ។ ​សម្រាប់​ការ​ហ្វឹកហាត់​លើ​ឆ្នេរខ្សាច់​​នេះ​​ដែរ គឺ​ដើម្បី​ត្រៀម​ការ​ប្រកួត​ពាន​រង្វាន់​​កម្រិត​ «ក» នៅ​ខេត្ត​កំពង់ស្ពឺ សប្ដាហ៍​ក្រោយ​។

​សៀ កុសល ​មាន​កម្ពស់ ១,៨១​ ម៉ែត្រ​គឺ​ជា​កីឡាករ​ឆ្នើម​​មួយ​រូប​របស់​​ក្លឹប​កងពលធំ​អន្តរាគមន៍​លេខ​៣។ កីឡាករ​រូប​នេះ​បាន​ជាប់​ជម្រើស​ជាតិ​បាល់ទះ​​លើ​ក្ដារ​​​បាន​មួយ​ឆ្នាំ​គឺ​​ឆ្នាំ​២០១៨៕ ​​​

អត្ថបទ៖ ស្រី សុវណ្ណដារ៉ា​