U22 ​កម្ពុជា ​បើ​ឈ្នះ​ល្ងាច​នេះ ​នឹង​ឡើង​ប៉ះ​វៀតណាម ឬ​ថៃ​ហើយ​

  • 2019-02-20 04:05:30
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុម​បាល់ទាត់​ក្រោម​អាយុ​២២​ឆ្នាំ​កម្ពុជា ​បើ​ឈ្នះ​ក្រុម U22 ​មីយ៉ាន់ម៉ា​នៅ​ល្ងាច​នេះ ​នឹង​ឡើង​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់ព្រ័ត្រ​ហើយ ​អាច​ប៉ះ​ក្រុម​ថៃ​ឬ​វៀតណាម។

U22 ​កម្ពុជា ​នឹង​តតាំង​ជាមួយ​ក្រុម U22 ​មីយ៉ាន់ម៉ា ​នៅ​ម៉ោង​៦:៣០​នាទី​ល្ងាច​នេះ​ក្នុង​ការ​ប្រកួត AFF U22 Championship 2019 ។ ការ​ប្រកួត​កន្លង​ទៅ ​ក្រុម​កម្ពុជា​ទទួល​បាន​ជ័យជម្នះ​១​ប្រកួត​ហើយ​គឺ​ឈ្នះ​ក្រុម​ម៉ាឡេស៊ី​១-០ ​យក​បាន​៣​ពិន្ទុ។ ខណៈ​ដែល​ការ​ប្រកួត​បើក​ឆាក​នោះ ​មីយ៉ាន់ម៉ា ​ស្មើ​ឥណ្ឌូណេស៊ី ១-១ ​ទទួល​បាន​ម្នាក់​១​ពិន្ទុ។ ដូច្នេះ​ហើយ មើល​តាម​លទ្ធផល​នេះ ​ប្រសិន​បើ​ក្រុម​កម្ពុជា​ប្រកួត​ទី​២ អាច​យក​ឈ្នះ​លើ​មីយ៉ាន់ម៉ា​បាន ​នោះ​ពួកគេ​នឹង​កក់​កៅអី​វគ្គ​៤​ក្រុម​ចុង​ក្រោយ​រួច​ជា​ស្រេច។

បើ​បាន​ឡើង​ទៅ​មែន ​ក្រុម​កម្ពុជា​នឹង​អាច​ប៉ះ​ក្រុម​វៀតណាម​ឬ​ថៃ ​ដែល​ស្ថិត​នៅ​ពូល A ​ត្បិត​អី​២​ក្រុម​នេះ​បាន​ឡើង​ទៅ​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់ព្រ័ត្រ​ហើយ ​ឆ្លង​កាត់​២​ប្រកួត​កន្លង​ទៅ ​មាន​៦​ពិន្ទុ​ពេញ។ ដោយ​ប្រកួត​ចុង​ក្រោយ ​ថៃ​ប៉ះ​វៀតណាម ​គ្រាន់​តែ​ជា​ប្រកួត​យក​លេខ​១​និង​លេខ​២​ក្នុង​ពូល​ប៉ុណ្ណោះ៕

អត្ថបទ៖ មុន្នីរម្យ

អត្ថបទពេញនិយម