នាយកជាន់ខ្ពស់ Huawei បង្ហើបតម្រុយថ្មី P30 Pro មិនមែនប្រើកាមេរ៉ា ៣ គ្រាប់ទេ
- 2019-02-21 04:59:31
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
នាយកជាន់ខ្ពស់ Huawei បង្ហើបតម្រុយថ្មី P30 Pro មិនមែនប្រើកាមេរ៉ា ៣ គ្រាប់ទេ
ចន្លោះមិនឃើញ
ក្រុមហ៊ុន Huawei បានបញ្ជាក់រួចស្រេចជុំវិញកាលបរិច្ឆេទដាក់បង្ហាញស្មាតហ្វូនជំនាន់ក្រោយ P30 និង P30 Pro ដែលនឹងធ្វើឡើងនាថ្ងៃទី ២៦ មិនាក្នុងទីក្រុងប៉ារីស ប្រទេសបារាំង។ ទន្ទឹមមុនការចេញផ្សាយជាង ១ ខែ នាយកគ្រប់គ្រងផ្នែកអាជីវកម្មលោក Richard Yu ក៏បានបង្ហាញតម្រុយនូវចំនួនកាមេរ៉ាក្រោយរបស់ត្រកូល Pro។
រូបភាពព្រះចន្ទមួយសន្លឹកចែកចាយលើបណ្តាញសង្គម Weibo អបអរថ្ងៃបុណ្យ Chinese Lantern Festival កន្លងទៅ លោក Yu ពុំបានបញ្ជាក់អ្វីលម្អិតនោះទេ ប៉ុន្តែផ្អែកតាមអត្ថន័យបិទបាំងក្នុងរូបភាពអាចសន្មតយ៉ាងច្បាស់ P30 Pro នឹងមានបំពាក់កាមេរ៉ាក្រោយដល់ទៅ ៤ គ្រាប់។
នៅលើ Watermark ដែលបានបិទបាំង ត្រង់ឃ្លា "Huawei *** Pro" និង "Leica Qu** CAMERA" ត្រង់ចំណុចផ្កាយគឺសម្គាល់ដល់ភាពព្រាល ដែលមិនចង់បង្ហើបចំៗ ប៉ុន្តែតាមការកត់សម្គាល់ពាក្យ ៣ តួគឺ ប្រាកដជា "P30" និងពីរតួជាប់អក្សរ "QU" ប្រាកដជា "A" និង "D" សំដៅដល់កាមេរ៉ា ៤ គ្រាប់។
បញ្ជាក់ថាកន្លងទៅ P30 Pro ត្រូវបានរាយការណ៍ថានឹងបំពាក់នូវ Sensor Sony's IMX607 38MP ដោយគ្រាប់ទីពីរជាលែន Optical Zoom ខណៈគ្រាប់ទីបីជាលែន Wide-Angle និងគ្រាប់ទីបួនអាចជា ToF Sensor។
ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......
អានអត្ថបទ:
តើអ្នកបានត្រៀមខ្លួនហើយឬនៅសម្រាប់ការបង្ហាញខ្លួនរបស់ Galaxy S10 នៅយប់នេះ?
ចាំអីទៀត បានតេស្ត Oppo R17 Pro ផ្ទាល់ ថែមបានជួបជាមួយអ្នកជំនាញថតរូបពេលយប់ទៀត