គម្រោងលំនៅឋានសួនបៃតងថ្មីមួយសម្ពោធ យកការស្រោចទឹកដើមឈើជំនួសឲ្យការកាត់ខ្សែបូជំរុញស្មារតីស្រលាញ់ធម្មជាតិ

  • 2019-02-25 06:12:23
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រោយពីបានបញ្ចប់គម្រោងចំនួន ២ កន្លងមក គឺ គម្រោង ORKIDE THE ROYAL និង ORKIDE THE GRAND ដោយជោគជ័យ កាលពីល្ងាចម្សិលមិញ (ថ្ងៃទី ២៤ កុម្ភៈ ២០១៩) ក្រុមហ៊ុនអ័រគីដេ វីឡា បានប្រកាសសម្ពោធគម្រោងថ្មីមួយទៀតហើយ គឺ អ័រគីដេវីឡា ដឹហ្គាឌិន ( ORKIDE VILLA THE GARDEN ) ដែលមានទីតាំងក្នុងគម្រោង ORKIDE THE BOTANIC CITY នៅលើផ្លូវជាតិលេខ ៦ ក្នុងតំបន់ដែលហុំព័ន្ធដោយគម្រោងអភិវឌ្ឍន៍ធំៗជាច្រើន និងគម្រោងទីក្រុងរណប ២។

កម្មវិធីសម្ពោធបើកលក់គម្រោងថ្មីនេះ ធ្វើព្រមគ្នាជាមួយកម្មវិធីជប់លៀងដ៏ឧឡារិកជូនអតិថិជនដែលបានកក់មុនថ្ងៃបើកលក់ជាផ្លូវការ។ សូម្បីតែពិធីជប់លៀងក៏ត្រូវបានរៀបចំជាលក្ខណៈធម្មតាជាតិពិតៗ នៅក្នុងសួនច្បារដ៏ស្រស់បំព្រង មានសត្វបក្សី អមដោយតន្ត្រីដ៏សែនរ៉ូមែនទិចកាន់តែពិសេសនោះ ជំនួសឲ្យការកាត់ខ្សែបូ ការសម្ពោធនេះប្តូរមានជាការស្រោចទឹកដើមឈើវិញ ដើម្បីលើកកម្ពស់ការស្រលាញ់ធម្មជាតិ។

ការស្រោចទឹកដើមឈើដើម្បីប្រកាសសម្ពោធគម្រោង ORKIDE THE GARDEN

គម្រោង Orkide The Botanic City គឺជាគម្រោងមួយដែលទទួលបានការគាំទ្រយ៉ាងខ្លាំង ដោយគិតមកដល់ពេលនេះ គម្រោងនេះត្រូវបានលក់ជាផ្លូវការចំនួន ៣ផ្នែករួចមកហើយ រួមមាន ផ្នែកGreenery , Green Tree, និង Every green ហើយផ្នែកនីមួយៗ សុទ្ធតែទទួលបានជោគជ័យគួរឲ្យកត់សម្គាល់លក់អស់រហូតដល់ទៅ ១០០% ។

សម្រាប់គម្រោងថ្មីនេះ មានរចនាប្រភេទផ្ទះលក្ខណៈខុសប្លែកពីគម្រោងមុនៗ បន្តិចដោយផ្តោតសំខាន់លើបរិស្ថានធម្មជាតិ មានខ្យល់អាកាសស្រស់ស្រាយ និងពន្លឺគ្រប់គ្រាន់ ហើយផ្ទះដែលទាក់ទាញការចាប់អារម្មណ៍ខ្លាំងបំផុតគឺ ផ្ទះវីឡាទោល រ៉ូសម៉ារី (ROSEMARY VILLA), វិឡាភ្លោះ ផ្លាមឺរៀរហ្គ្រេន (PLUMERIA GRAND) និង ផ្ទះប្រកបអាជីវកម្មហ្សបហោស (Shop House)។

(ផ្ទះគំរូពិត Orkide The Garden គម្រោងថ្មីសម្ពោធយប់មិញរបស់របស់ Orkide Villa)

បច្ចុប្បន្នក្រុមហ៊ុនកំពុងបន្តធ្វើការសាងសង់គម្រោងចំនួន ២ទីតាំងយ៉ាងសស្រាក់សស្រាំ រួមមានមានគម្រោងខុនដូ អ័រគីដេរ៉ូយាល់ខុនដូមីនីម (THhe Royal Condominium) និង គម្រោងអ័រគីដេវីឡា ដឺបូតានិចស៊ីធី (The Botanic City) ខណ្ឌជ្រោយចង្វារ លើទំហំដីជាង ២០០ហិចតា ។

អតិថិជនដែលចង់ធ្វើការសាកសួរព័ត៌មានបន្ថែម សូមទាក់ទងលេខទូរស័ព្ទ 098 73 33 33

កម្មវិធីជប់លៀងអតិថិជនដែលបានកក់គម្រោងថ្មី

អត្ថបទ៖ លីដា