ពេលទិញឡានមួយទឹកភ្លាម ៥ ចំណុចគួរធ្វើ​មុនយក​មកជិះ

  • 2019-02-27 04:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

រថយន្ត​មួយ​ទឹក​គ្រប​ដណ្តប់​ជិត ៩០ ភាគរយ​នៃ​ទីផ្សារ​​ប្រើប្រាស់​រថយន្ត​នៅ​កម្ពុជា​។

បើ​តាម​ លោក ហេង ថាត់ ជា​អ្នក​លក់​រថយន្ត​មួយ​ទឹក​បាន​ប្រាប់ Sabay ថា​ ពេល​ទិញ​រថយន្ត​មួយទឹក​​ភ្លាម​​ ត្រូវ​​អនុវត្ត​ប៉ុន្មាន​ចំណុច​សំខាន់​នេះ។

  • លាង​សម្អាត

ពេល​ទិញ​ភ្លាម គួរ​យក​ទៅ​កន្លែង​លាង​រថយន្តឲ្យ​គេដុសសម្អាត​ទាំង​ខាង​ក្នុង​និង​ខាងក្រៅ​រថយន្ត ដើម្បីកម្ចាត់​ក្លិន​និងភាព​កខ្វក់ផ្សេងៗ​លើ​រថយន្ត​។

  • ប្ដូរ​ប្រេង

ត្រូវ​ប្ដូរ​ប្រេងម៉ាស៊ីនចោល​​​​ភ្លាម​ ក៏​ដូចជា​​ប្រេង​ប្រអប់​​លេខ ​​ប្រេង​ចង្កូត​ ប្រេង​មី​ញុង​ ប្រេង​ហ្វាំ្រង​ជាដើម។ ព្រោះ​មុន​ពេល​ម្ចាស់​រថយ​ន្ត​លក់ មិន​បាន​ផ្លាស់ប្តូរ​បានត្រឹម​ត្រូវ​ អាច​នាំ​រថយន្ត​​មាន​បញ្ហា​។

  • ផ្លាស់​ប្ដូរ​សម្បក​កង់

សម្បកកង់ បើ​​ត្រូវ​ប្តូរ​ក៏​គួរ​តែ​ប្តូរ​ដែរ​។ ​ពិនិត្យ​មើល​ឲ្យ​បាន​លម្អិត​ថា​សម្បក​កង់​មានការ​ប្រេះ​ ឬ​សឹក​? ហើយ​បើ​សម្បក​ហើម​អាច​ធ្វើ​ឲ្យ​រថយន្ត​ញ័រ​ ​ពេល​បើកបរ​ក្នុង​ល្បឿន​លឿន។​ បើ​ជួបសភាព​ដូច​ការ​រៀបរាប់​ខាងលើ​ ​ប្រញាប់​ប្ដូរ​យក​សម្បក​កង់​ថ្មី​​។

  • ឆែក​ប្រព័ន្ធ​ហ្វ្រាំង

ហ្រ្វាំង​សំខាន់​ណាស់​ ទាក់ទង​សុវត្ថិភាព​ក្នុង​ការ​បើកបរ។ ពិនិត្យ​មើល​​ប្រព័ន្ធ​ហ្រ្វាំង​ ​បើ​​ចាំបាច់​ត្រូវ​ប្តូរ​ថ្មី​កុំ​ឲ្យ​មាន​បញ្ហា​​ពេលធ្វើដំណើរ។

  • ជួសជុល​ចំណុច​ខូចខាត

​ពេល​ទិញ​​​ទោះ​បី​អ្នក​បាន​ពិនិត្យ​មើល​គ្រប់​ជ្រុង​ជ្រោយ​ក៏​ដោយ ប៉ុន្តែ​​ពេល​​ខ្លះ​ក៏​អាច​មើល​រំលង​ចំណុច​ណាមួយ​ក៏​ថា​បាន។ វិធី​ល្អ​​ត្រូវ​យក​រថយន្ត​ទៅ​យានដ្ឋាន​ ដើម្បី​ពិនិត្យ​មើល​សភាព​រថយន្ត​ ហើយ​ឲ្យ​ជាង​បញ្ជាក់​ពី​ផ្នែក​ណាខ្លះ​ដែល​ត្រូវ​ប្ដូរ​ចេញ ។

ជា​ចុង​ក្រោយ​លោក​បញ្ជាក់​ប្រាប់​ថា​ ការ​ទិញ​រថយន្ត​មួយ​ទឹក​​មិន​ល្អ​១០០% ក៏​មិនមែន​ជា​រឿង​ប្លែក​​ដែរ។ តែ​រឿង​សំខាន់​បំផុត​គឺ​ការ​ថែទាំ​ឲ្យ​បាន​ល្អ​ដើម្បី​ឲ្យ​​ប្រើ​ប្រាស់​បាន​យូរ៕

អត្ថបទ៖ ម៉េងងី