កម្ពុជា​ឈរ​ចំណាត់ថ្នាក់​ល្អ​ជាង​ថៃ លើ​ការ​ចំណាយ​ថ្លៃ​ប្រើប្រាស់​អ៊ីនធឺណិត​ចល័ត​ធូរ​ថ្លៃ​បំផុត

  • 2019-03-06 01:50:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

យោង​តាម​របាយការណ៍​ចេញ​ពី Cable.co.uk បាន​បង្ហាញ​ទិន្នន័យ​ប្រៀបធៀប​ពី​ទំហំ​ថ្លៃ​ចំណាយ​ប្រើប្រាស់​អ៊ីនធឺណិត​ចល័ត​នៃ​បណ្តា​ប្រទេស​ទាំង ២៣០ ក្នុង​សកលលោក។

ប្រភព​បង្ហាញ​ថា​ជា​មធ្យម​ក្នុង​ទំហំ​ទិន្នន័យ​ចល័ត 1GB នៅ​ប្រទេស​កម្ពុជា​ចំណាយ​អស់ ១,៤៩ ដុល្លារ ឈរ​ចំណាត់​ថ្នាក់​ទី ២៣ ​ធៀប​នឹង​វៀតណាម​ឈរ​លេខ ២០ ចាយ​អស់ ១,៣១ ដុល្លារ ខណៈ​ម៉ាឡេស៊ី​លេខ ១៥ ចាយ​អស់ ១,១៨ ដុល្លារ។ ប៉ុន្តែ​ធៀប​នឹង​ប្រទេស​ថៃ​ឈរ​ចំណាត់​ថ្នាក់​ទី ៥៥ ចំណាយ​ខ្ពស់​ដល់ ២,៧៨ ដុល្លារ​ជា​មធ្យម។

និយាយ​ពី​ប្រទេស​ដែល​ចំណាយ​តិច​បំផុត​ធ្លាក់​ទៅ​លើ​ឥណ្ឌា ដោយ​ទំហំ 1GB ​អតិថិជន​ចំណាយ​ថវិកា​ត្រឹម​ ០,២៦ ដុល្លារ​តែ​ប៉ុណ្ណោះ ហើយ​ប្រទេស​ដែល​ចាយ​អស់​ច្រើន​បំផុត​ឈរ​នៅ​លេខ ២៣០ គឺ ហ្ស៊ីមបាវ៉េ​ត្រូវ​ចំណាយ​ដល់ ៧៥,២ ដុល្លារ​ឯ​ណោះ។

ប្រភព: cable.co.uk

ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......

អានអត្ថបទ:

អត្ថបទ៖ កៅ រក្សា