កុំរំលងឲ្យសោះ! សិក្ខាសាលា «IT Professional & Career» ចូលរួមឥតគិតថ្លៃហើយអាចឈ្នះរង្វាន់ទៀត

  • 2019-03-05 10:30:16
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុមហ៊ុន​ប្រសិទ្ធ​សឺលូសិន (Proseth Solutions) ជា​ក្រុមហ៊ុន​ដ៏​ល្បី​ក្នុង​ស្រុក​ខាង​ផ្តល់​ប្រឹក្សា បច្ចេកទេស​ នឹង​​រៀប​ចំ​ព្រឹត្តិការណ៍​ចែក​រំលែក​ចំណេះ​ដឹង​ពី​បច្ចេកវិទ្យា​ថ្មីៗ​សម្រាប់​សិស្ស និស្សិត​ជំនាន់​ថ្មី នៅ​ថ្ងៃ​ទី ១៧ ខែ មីនា ឆ្នាំ ២០១៩ ចាប់​ផ្តើម​នៅ​ម៉ោង ៧​កន្លះ ព្រឹក​រហូត​ដល់​ម៉ោង ១២ ថ្ងៃ​ត្រង់ ចូលរួម​ដោយ​ឥត​គិត​ថ្លៃ នៅ មជ្ឈមណ្ឌល​សហប្រតិបត្តិ​ការ​កម្ពុជា - កូរ៉េ (CKCC)។

កម្មវិធី «IT Professional and Career» នេះ​ក្រៅ​ពី​ទទួល​បាន​ចំណេះដឹង​ទូលំ​ទូលាយ​ក្នុង​វិស័យ​បច្ចេកវិទ្យា​ថ្មីៗ​ហើយ ​អ្នក​ចូល​រួម​អាច​មាន​ឱកាស​ឈ្នះ​ធំៗ​រង្វាន់​​ដូច​ជា Computer Dell, ទូរស័ព្ទ និង Amazon Kindle ផង​ដែរ។

ដើម្បី​ចុះ​ឈ្មោះ​ចូល​រួម​​ព្រឹត្តិការណ៍​នេះ​សូម​ចូល​ទៅ​កាន់ Link

អូ! សម្រាប់​សិស្ស​និស្សិត​ដែល​មិន​ទាន់​មាន​ការងារ​ធ្វើ​អាច​ធ្វើ​ការ​បញ្ចូល​ជីវប្រវត្តិ​ទៅ​កាន់ Link ចុះឈ្មោះ រឺ​ដាក់​ផ្ទាល់​ក៏​បាន៕

អត្ថបទ៖ លីដា