អួលដើមក! ពាក្យសោកសៅ ៣ឃ្លា អ្នកមើល៍ថែ Lucky តាំងពីអាយុ ៦ខែ មុនដើរចេញពីភ្នំតាម៉ៅ
- 2025-07-01 04:45:35
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
អួលដើមក! ពាក្យសោកសៅ ៣ឃ្លា អ្នកមើល៍ថែ Lucky តាំងពីអាយុ ៦ខែ មុនដើរចេញពីភ្នំតាម៉ៅ
ចន្លោះមិនឃើញ
មនោសញ្ចេតនាដ៏ជ្រាលជ្រៅរវាង Lucky និងម្ចាស់ដែលធ្លាប់មើល៍ថែជិត ៣០ឆ្នាំ ត្រូវបានកាត់ផ្ដាច់ភ្លាមៗដោយមិនដឹងមូលហេតុ បានបន្សល់ទុកនូវភាពក្ដុកក្ដួលក្នុងចិត្ដស្ទើរគ្រប់គ្នា ក្រោយបានឃើញសកម្មភាពលាគ្នាទាំងអាល័យនៅនាទីចុងក្រោយ។
បើទោះបីជាសត្វមិនអាចនិយាយស្ដីបាន ដើម្បីបង្ហាញពីមនោសញ្ចេតនា ឬបង្ហាញពីអារម្មណ៍របស់ខ្លួនចំពោះម្ចាស់ ប៉ុន្ដែ Luck ដែលជាដំរីកំព្រាមេតាំងពីអាយុ ៦ខែ ហើយបានយកមនុស្សជាមេដើម្បីមើល៍ថែជំនួស បានស្រែក និងរត់ស្ទាក់ផ្លូវម្ចាស់ ដោយដឹងថាខ្លួនត្រូវបែកពីម្ចាស់រហូត។
គិតត្រឹមថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៥ នេះ លោក ទ្រី ស៊ីថេង ដែលធ្លាប់បម្រើការងារនៅឧទ្យាន សួនសត្វភ្នំតាម៉ៅជាច្រើនឆ្នាំ នៅតែមិនទាន់បង្ហាញមូលហេតុដែលខ្លួនលាឈប់ពីកាងារ ជាពិសេសដាច់ឃ្លាតឆ្ងាយពី Lucky ដែលធ្លាប់មើលថែដោយផ្ទាល់ដៃតាំងពីតូចនោះមកនៅឡើយទេ ខណៈដែលមហាជន និងអ្នកដែលអាណិតស្រឡាញ់ lucky។
មិនស្រាយចម្ងល់ដោយត្រង់ៗចំពោះមហាជនចំពោះការឃ្លាតឆ្ងាយពី Lucky នេះ លោក ទ្រី ស៊ីថេង ធ្លាប់ឆ្លើយសំណួរដោយខ្លីតាមបណ្ដាញសង្គមទៅកាន់អ្នកចោទសួរថា “តើលោកត្រូវផ្ដាស់ប្ដូរកាងារនៅណា?” លោកក៏ឆ្លើយតបយ៉ាងខ្លីថា៖ “ខ្ញុំអត់ទាន់មានគោលដៅទេ”។
ក្រៅពីនេះ លោកក៏នៅមានពាក្យពីរឃ្លាទៀតដែលបង្ហាញពីអារម្មណ៍របស់ខ្លួនទៅកាន់ Lucky ដែលលោកចាត់ទុកដូចជាកូន ឬសមាជិកគ្រួសារខ្លួននោះថា៖ "ប្រហែលជាដឹងហើយមើល៍ទៅ បានជាមកលេង និងស្និទ្ធស្នាលជាមួយខ្ញុំយ៉ាងនេះ"។ និងឃ្លាចុងក្រោយលោកបានពោលថា៖ "បើអាចយកទៅជាមួយបាន ខ្ញុំយកទៅហើយ ខ្ញុំពិតជារំជួលចិត្តណាស់"។
ចម្លើយបែបនេះ បានធ្វើឲ្យមហាជនកាន់តែមន្ទិល ហើយនឹកគិតថាលោកច្បាស់ជាមានសម្ពាធ ឬបញ្ហាអ្វីនៅកន្លែងដែលខ្លួនធ្លាប់បំពេញការងាររាល់ថ្ងៃហើយ ទើបលោកសម្រេចចិត្ដលាឈប់ដែលខ្លួនស្រឡាញ់ ហើយមិនទាន់មានគោលដៅថ្មីដែលត្រូវដើរបែបនេះ៕