Mark Zuckerberg ទ្រមក់ជាងគេ ក្នុងចំណោមមហាសេដ្ឋីបច្ចេកវិទ្យាល្បីៗ
- 2019-03-10 04:06:32
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Mark Zuckerberg ទ្រមក់ជាងគេ ក្នុងចំណោមមហាសេដ្ឋីបច្ចេកវិទ្យាល្បីៗ
ចន្លោះមិនឃើញ
មនុស្សមួយចំនួនប្រហែលជាយល់ថាមហាសេដ្ឋីបច្ចេកវិទ្យាមួយចំនួនច្បាស់ជាមានទម្លាប់រស់នៅពិសេសត្រង់ចំណុចណាមួយហើយ ទើបធ្វើឲ្យទទួលជោគជ័យបានដល់សព្វថ្ងៃ។ បើចង់ដឹង sabay នឹងបង្ហាញមួយផ្នែកតូចពីទម្លាប់ពេលព្រឹករបស់មហាសេដ្ឋីបច្ចេកវិទ្យាមួយចំនួន។
Mark Zuckerberg ស្ថាបនិក Facebook
ក្រោកពីដំណេកម៉ោង ៨ ព្រឹក ហើយរៀងរាល់ថ្ងៃគាត់តែពាក់អាវដដែលៗដើម្បីកុំឲ្យខ្ជះខ្ជាយពេលវេលាលើការជ្រើសរើសអាវដើម្បីពាក់។ អ្វីដែលគាត់តែធ្វើមុនគេគឺឆែកមើល Facebook ដើម្បីមើលថាមានអ្វីកើតឡើងនៅលើពិភពលោក ហើយក៏បើកកម្មវិធី Messenger និង WhatsApp ផងដែរ។
Jack Dorsey សហស្ថាបនិក Twitter និង Square
តែងងើបពីដំណេកនៅម៉ោង ៥៖៣០ នាទីព្រឹក ដើម្បីតាំងសមាធិ ៣០ នាទី និង រត់ត្រឹកៗ ចម្ងាយជិត ១០ គីឡូម៉ែត្រ។
Steve Jobs ស្ថាបនិក Apple
គាត់តែងក្រោកពីដំណេកនៅម៉ោង ៦ ព្រឹក ហើយតែងសម្លឹងមើលកញ្ចក់ និង សួរខ្លួនឯងពីគោលបំណងរបស់ខ្លួនជារៀងរាល់ព្រឹក។
Bill Gates ស្ថាបនិក Microsoft
ម៉ោង ៧ ព្រឹក គឺគាត់ក្រោកពីដំណេក ហើយបង្វឹកខ្លួនប្រាណ និង ខួរក្បាល តាមរយៈការរត់លើឧបករណ៍រត់ចម្ងាយ និង ទស្សនាវីដេអូចំណេះដឹងក្នុងពេលជាមួយគ្នា៕