វីរបុរស Liverpool ថា​ហង្សក្រហម​ត្រូវ​ឈប់​គិត​ពី Man City បើ​មិន​ចង់​បោះបង់​ពាន

  • 2019-03-11 07:07:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Manchester City កំពុង​ឈ្នះ​១ពិន្ទុដដែលលើ Liverpool នៅ​ក្របខ័ណ្ឌ Premier League បន្ទាប់ពីក្រុម​ទាំងពីរសុទ្ធតែឈ្នះរៀងខ្លួនចុងសប្ដាហ៍កន្លងទៅ។​

Robbie Fowler អតីត​ខ្សែ​ប្រយុទ្ធ​ហង្ស​ក្រហម​បាន​និយាយ​ថា​​ប្រសិន​បើ​ Liverpool ឈ្នះ Fulham ប្រកួតក្រោយ ពួកគេ​នឹង​ឡើង​ទៅ​ឈរ​លើ​កំពូល​តារាង​បណ្ដោះ​អាសន្ន​​ព្រោះ​ត្រូវ​ប្រកួត​មុន Man City ហើយ​វា​ក៏​ជា​​ពេល International Break ពេល​នោះ​សម្ពាធ​នឹង​ធ្លាក់​ទៅ​លើ​ក្រុម​មេឃ​ខៀវ​វិញ។

ប៉ុន្តែ​ប្រសិន​បើ​គេ​សម្លឹង​មើល​តារាង​​សប្ដាហ៍​​នេះ​​វា​នឹង​ក្លាយ​ជា​ប្រកួត​ដ៏​គ្រោះថ្នាក់។ "ខ្ញុំ​បាន​ឃើញ​វា​ច្រើន​ដង​ក្នុង​អាជីព​របស់ខ្ញុំ ភាគី​ទាំង​សងខាង​កំពុង​ទន្ទឹង​រង់ចាំ​ការ​ប្រកួត​ធំៗ និង ចំណាយ​កម្លាំង​ច្រើន"។ Fowler បាន​និយាយ។ "អ្វី​ដែល​ត្រូវ​គិត​គឺ ទីនេះ ហើយ​និង ឥឡូវ​នេះ Klopp នឹង​ជម្រុញ​លើក​ទឹក​ចិត្ត​កូន​ក្រុម​របស់​លោក​របៀប​នេះ"។ Fowler បាន​​បន្ថែម។

អ្នកវិភាគ​​ព័ត៌មាន​កីឡា​របស់ The Mirror ខាង​លើ​បាន​បន្ត​ទៀត​ថា Liverpool ត្រូវ​គិត​អំពី​ខ្លួនឯង​ហើយ​មិន​ចាំ​បាច់​ព្រួយ​បារម្ភ​អំពី Man City ពេក​ទេ​ បើ​មិន​ដូច្នោះ​ប្រសិន​បើ ក្រុម​ជើង​ឯក Champions League ៥​សម័យ​កាល​​ហ៊ាន​តែ​ភ្លាត់​ស្មើ ឬ ចាញ់​ប្រកួត​ណា​មួយ​ស្មើ​នឹង​ពួកគេ​បោះ​ពាន​ចោល។

រាប់​ពី​ពេល​នេះ​ទៅ Liverpool នៅ​សល់​ប្រកួត​ប៉ះក្រុម​ខ្លាំង​២​ទៀត គឺ ​Spurs និង Chelsea ខណៈ​ Man City នៅ​សល់​២​ប្រកួត​តានតឹង​ដូច​គ្នា​ដែរ​គឺ Spurs និង Man Utd៕

ប្រភព៖ Mirror   ប្រែ​សម្រួល៖ សុខ លាងហ៊ត

អត្ថបទពេញនិយម