​សីតុណ្ហភាព​ជាង ៤០ អង្សាសេ អាចធ្វើឲ្យប៉ះពាល់ដល់ iPhone ឬអត់?

  • 2019-03-11 02:17:41
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អាកាសធាតុ​ក្តៅ​ហួតហែង​បាន​ឈាន​ចូល​មក​ដល់​ជា​បណ្តើរៗ​ហើយ ក្រៅ​ពី​បង្ក​ផលវិបាក​ក្នុង​ការ​រស់នៅ ទៀត​សោត​សម្រាប់​ឧបករណ៍​បច្ចេកវិទ្យា​ប្រើប្រាស់​ប្រចាំ​ថ្ងៃ​ក៏​ងាយ​នឹង​រង​ឥទ្ធិពល​ពី​អាកាសធាតុ​បែប​នេះ​ផង​ដែរ។ ចុះ​អ្នក​ធ្លាប់​ដឹង​ទេ តើ​កម្រិត​សីតុណ្ហភាព​បែប​ណា​ល្អ​បំផុត​សម្រាប់​ការ​ប្រើប្រាស់ iPhone?

Apple បាន​កំណត់​នូវ​កម្រិត​សីតុណ្ហភាព​ផ្លូវការ​មួយ​ចន្លោះ​ពី ០ អង្សា​សេ​ទៅ ៣៥ អង្សា​សេ​គឺ​សក្តិសម​បំផុត​សម្រាប់​ការ​កាន់​ប្រើប្រាស់ iPhone ពោល​ប្រសិន​ណា​អ្នក​ប្រើ​នៅ​ទីតាំង​មាន​សីតុណ្ហភាព​លើស​ពី​នេះ វា​អាច​នឹង​ធ្វើ​ឲ្យ​ម៉ាស៊ីន​ចុះ​ដំណើរការ​យឺត​ខុស​ប្រក្រតី​ឬ​ពេល​ខ្លះ​រលត់​ដោយ​ឯកឯង។

ប៉ុន្តែ​បើ​សម្រាប់​ការ​ទុក​ដាក់​ជា​ធម្មតា ដោយ​មិន​កាន់​ប្រើប្រាស់ ប្រភេទ​ម៉ាស៊ីន iPhone អាច​ទ្រាំទ្រ​សីតុណ្ហភាព​ចន្លោះ​ពី -២០ អង្សា​សេ ទៅ ៤៥ អង្សា​សេ។

+ពេល​ទូរសព្ទ​ឡើង​កម្តៅ​ខ្លាំង តើ​អាច​ប្រឈម​បញ្ហា​អ្វី​ខ្លះ?

ដូច​ជា​ការ​ប្រើប្រាស់​ក្រោម​កម្តៅ​ថ្ងៃ​ខ្លាំង ការ​ទុក​ចោល​នៅ​ក្នុង​រថយន្ត ឬ​ទីតាំង​មិន​សម​ប្រកប​ណា​មួយ នោះ​អ្នក​នឹង​ជួប​បញ្ហា៖

  • សាក​ថ្ម​មិន​ឡើង
  • អេក្រង់​ចាប់​ផ្តើម​ងងឹត​ឬ​រលត់
  • សេវា​ទូរសព្ទ​ចុះ​អន់ថយ
  • មិន​អាច​ប្រើ Flash កាមេរ៉ា
  • GPS ដំណើរការ​មិន​ប្រក្រតី៕

ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......

អានអត្ថបទ:

ប្រភព៖ iPhone Tricks   ប្រែ​សម្រួល៖ កៅ រក្សា