មានសំឡេងល្អកម្ររកបាន អតីតអ្នករាំម្នាក់ ចេញបទទី១ផ្ទុះ ឥឡូវចេញបទថ្មីទៀតហើយ
- 2019-03-13 02:45:15
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មានសំឡេងល្អកម្ររកបាន អតីតអ្នករាំម្នាក់ ចេញបទទី១ផ្ទុះ ឥឡូវចេញបទថ្មីទៀតហើយ
ចន្លោះមិនឃើញ
អតីតអ្នករាំតាមឆាកតន្ត្រីវិវត្តន៍ខ្លួនជាតារាច្រៀង លោក ហៃណា ដែលធ្លាប់បានធ្វើឲ្យទស្សនិកជនមានការភ្ញាក់ផ្អើលជាមួយនឹងស្នាដៃដំបូងបទ ”ប្តី៦៩” កាលពីឆ្នាំមុននោះ ឥឡូវ។ ទំនេរដៃពីការងារជាអ្នករកស៊ីផ្នែកអចនទ្រព្យ តារារូបនេះបានបញ្ចេញស្នាដៃបទចម្រៀងOriginal ថ្មីគឺបទ ”ចេះក្បត់ទើបស្ទាវ” ដែលគេដឹងថាយកលំនាំតាមពាក្យពេញនិយមសម្រាប់យុវវ័យនោះ។
តារាចម្រៀង ហៃណា បានបញ្ជាក់ថា កន្លងទៅបទចម្រៀងរបស់លោកទទួលបានការគាំទ្រច្រើនគួរសម ទើបលោកមិនចង់ឲ្យការងារសិល្បៈចម្រៀង មានសភាពស្ងប់ស្ងាត់ ទើបត្រូវបញ្ចេញបទថ្មីទៀត តាមការស្នើសុំរបស់អ្នកគាំទ្រ។ លោកបញ្ជាក់ថាកន្លងមក លោកមិនមានពេលវេលាច្រើនជាមួយការងារសិល្បៈនោះទេ ព្រោះតែត្រូវជួយមើលការងារលក់ដូរផ្ទះល្វែង និងដីឡូតិ៍ "ជឿន សារិទ្ធិ" របស់បងប្អូននាតំបន់ខណ្ឌដង្កោ។
វិលមកបទចម្រៀងថ្មីនេះវិញ លោក ហៃណា ឲ្យដឹងថា ជាបទចម្រៀងបែបមនោសញ្ចេតនា សោកសង្រេង និងជាបទភ្លេងថ្មី។ "ក្រោយពីចេញបានប៉ុន្មានថ្ងៃនេះមក ឃើញថាទទួលបានគាំទ្រ ដោយពួកគេ លើកសរសើរទី១ អត្ថន័យល្អ បទភ្លេងពីរោះ និងសរសើរពីទឹកដមសំនៀងខ្ញុំដែរ"។ ហៃណា ថ្លែង។
ដោយសារតែបែបនេះ លោកថា មិនចោលសិល្បៈនោះទេ ហើយលោកនៅតែចិញ្ចឹមចិត្តបញ្ចេញស្នាដៃបទចម្រៀងថ្មីៗបន្តទៀតដើម្បីបំពេញបំណងខ្លួន និងបំពេអារម្មណ៍អ្នកគាំទ្រ ជាមួយបទចម្រៀងថ្មីបន្តបន្ទាប់ទៀត ក្នុងនោះ ក្នុងពេលដ៏ខ្លីខាងមុខនេះ លោកនឹងបន្តបញ្ចេញបទ Original Songទី៣ទៀត គឺបទ”លទ្ធផលក្បត់”។
ប៉ុន្តែឥឡូវតោះ...ស្ដាប់បទទី២សិន មានចំណងជើងថា "ចេះក្បត់ទើបស្ទាវ"