យន្តហោះធ្លាក់បុកជញ្ជាំងអគារ របួសធ្ងន់ស្រាល១០នាក់
- 2014-11-17 17:04:01
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
យន្តហោះធ្លាក់បុកជញ្ជាំងអគារ របួសធ្ងន់ស្រាល១០នាក់
ចន្លោះមិនឃើញ
យន្តហោះចម្បាំងមួយគ្រឿង បានធ្លាក់បុកជញ្ជាំងអគារ ក្នុងតំបន់អភិវឌ្ឍខេត្ត Sichuan ប្រទេសចិន កាលពីថ្ងៃសៅរ៍ ដែលបណ្ដាលឱ្យមនុស្សយ៉ាងហោចណាស់ ១០នាក់រងរបួស។
ប្រភពរាយការណ៍ថា នេះជាយន្តហោះយោធា ប៉ុន្តែគេមិនដឹងថា ហេតុអ្វីបានធ្លាក់នោះទេ។ ពេលកើតហេតុគេឃើញថា មានសំឡេងផ្ទុះបែកចេញផ្កាភ្លើង និងឆេះបញ្ចេញផ្សែងខ្មៅខ្មួលខ្មាញ់ ពេញផ្ទៃមេឃ ហើយមនុស្សបីនាក់ បានរលាកធ្ងន់ធ្ងរ និង៧នាក់ផ្សេងទៀតរបួសស្រាល៕
ប្រែសម្រួល ៖ អ៊ុំ សុភក្តិ ប្រភព៖ Shanghaiist