ស្រលាញ់សិល្បៈខ្លាំង! ខេមរៈសិរីមន្ត បញ្ជាក់ច្បាស់ៗ ដើមហេតុធ្វើជំនួញដើម្បីពង្រឹងគុណភាពចម្រៀង
- 2019-03-19 05:00:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ស្រលាញ់សិល្បៈខ្លាំង! ខេមរៈសិរីមន្ត បញ្ជាក់ច្បាស់ៗ ដើមហេតុធ្វើជំនួញដើម្បីពង្រឹងគុណភាពចម្រៀង
ចន្លោះមិនឃើញ
តារាចម្រៀង ខេមរៈ សិរីមន្ត បានងាកមករកស៊ីលើវិស័យអចលនទ្រព្យជាបន្តបន្ទាប់ ដោយគ្រាមុនបានចូលហ៊ុនជាមួយតារាចម្រៀង ព្រាប សុវត្ថិ និងឧកញ៉ា ឡេង ណាវ៉ាត្រា ក្នុងទំហំប្រាក់មិនតិចជាង២០លានដុល្លារនោះទេ។ ថ្មីៗនេះ ម្ចាស់បទ "Sad Man” ទើបតែអះអាងថា ងាកមករកស៊ីដីធ្លីដោយខ្លួនឯងបន្ថែមទៀត លើទំហំដី១០ហិចតា នៅប៉ោយប៉ែត ផងដែរ។
ប៉ុន្តែអ្វីដែលគេចាប់អារម្មណ៍ខ្លាំងបំផុតនោះ គឺតារាចម្រៀងប្រចាំផលិតកម្មហង្សមាស ប្រាប់ថាលោកចង់ពង្រឹងផ្នែកអចលនទ្រព្យ ដើម្បីបានប្រភពចំណូលពីវិស័យនេះ មកទ្រទ្រង់សិល្បៈឲ្យកាន់តែមានគុណភាព ។ គោលដៅធំបំផុតរបស់លោក គឺធ្វើមុខជំនួញដើម្បីពង្រឹងការងារសិល្បៈ ។
ក្នុងសន្និសីទកាសែតពីគម្រោងដីឡូតិ៍របស់តារារូបនេះកាលពីព្រឹកមិញ លោក បញ្ជាក់ច្បាស់ៗថា អាជីពជាតារាចម្រៀងគឺលោកស្រលាញ់ពេញបេះដូង និងមិនអាចបោះបង់ចោលបានឡើយ។ ចំពោះការធ្វើអចលនទ្រព្យនេះ ក៏ដើម្បីបានប្រាក់ចំណេញមក សម្រាប់ទ្រទ្រង់សិល្បៈផង អាជីពផង ឲ្យរីកចម្រើន កុំឲ្យចាញ់ប្រទេសជិតខាង។ ម្យ៉ាងទៀត បើសិនមានធនធាន នោះលោកអាចយកថវិកានេះទៅផលិតបទចម្រៀងក្នុងរូបភាពឲ្យមានគុណភាព ស្តង់ដា ព្រោះផលិតបទចម្រៀងឲ្យមានគុណភាពបានលុះត្រាមានថវិកា មានធនធាន ទើបអាចធ្វើបាន។
បើរំពឹងពីការលក់បទចម្រៀងតែមួយមុខ មិនសូវទទួលបានផលចំណូលនោះឡើយ ដូច្នេះត្រូវទាញយកពីប្រភពផ្សេងៗមកវិញ ដើម្បីពង្រឹងការងារនេះបានកាន់តែខ្លាំង ដែលនេះជាគោលដៅរបស់លោក។។
ថ្វីបើតារាចម្រៀងមកពីខេត្តកំពង់ចាម បានលូកកាន់តែជ្រៅលើមុខជំនួញជាច្រើនដូចជា ទឹកអប់ ដីធ្លី ក្នុងទឹកប្រាក់ច្រើនលានដុល្លារក្តី តែលោកបញ្ជាក់ច្បាស់ថា មិនបោះបង់អាជីពសិល្បៈចោលដាច់ខាត ព្រោះសិល្បៈជាអាជីពលោកស្រលាញ់ខ្លាំងបំផុត។
សម្រាប់គម្រោងលើផ្នែកអចលនទ្រព្យដែលលោកងាកមករកស៊ីដោយខ្លួនឯងនេះ តារាប្រុសនៅតែរក្សាបាននូវប្រជាប្រិយភាព ប្រាប់ថា ដោយសារលោកធ្លាប់ប្រឡូកផ្នែកនេះយូរឆ្នាំ និងមានបទពិសោធន៍គួរសមហើយដែរ ដូច្នេះដល់ពេលដែលលោកគួរសាកល្បងលើគម្រោងនេះដោយខ្លួនឯងវិញ។
លើសពីនេះ បើសិនជាគម្រោងដីឡូតិ៍នៅប៉ោយប៉ែតកាន់តែជោគជ័យ លោកនឹងបោះជំហានទៅខេត្តផ្សេងៗទៀត ដោយពេលនេះលោកកំពុងសម្លឹងមើលបណ្ដើរៗហើយ៕