ខេមរៈ សិរីមន្ត បាត់ប្រាក់អស់រាប់ម៉ឺនដុល្លារ ក្រោយបដិសេធមិនឡើងច្រៀងអស់ជាង៦០ក្រុមហ៊ុន
- 2019-03-21 03:35:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ខេមរៈ សិរីមន្ត បាត់ប្រាក់អស់រាប់ម៉ឺនដុល្លារ ក្រោយបដិសេធមិនឡើងច្រៀងអស់ជាង៦០ក្រុមហ៊ុន
ចន្លោះមិនឃើញ
រយៈពេលនៃការកាន់ទុក្ខ កញ្ញា ខេមរៈ ស្រីពៅ លោក ខេមរៈ សិរីមន្ត បានប្រកាសថាផ្អាកការឡើងច្រៀង និងបង្ហាញខ្លួនក្នុងកម្មវិធីកម្សាន្តផ្សេងៗរយៈ ពេល៣ខែ ។ តាមការទម្លាយពីកំពូលតារាចម្រៀងរូបនេះ លោកបានលុបសំណើអស់ជាង៦០ក្រុមហ៊ុន ដែលបានទាក់ទងលោក។
តាំងពីប្អូនស្រីពៅបានមរណភាពកាលពីថ្ងៃ ២៥ ខែមករា ឆ្នាំ២០១៩ ក្រុមគ្រួសារទាំងមូលមានសេចក្ដីក្រៀមក្រំឥតឧបមា ដូច្នេះចាប់ពីពេលនោះមក ម្ចាស់បទ "រាំវង់កម្ពុជា" បានផ្អាករាល់សកម្មភាពសិល្បៈផ្សេងៗមួយរយៈ សិន ដោយក្នុងនោះមានទាំងក្រុមហ៊ុនខ្លះបានកក់ប្រាក់ និងមានលិខិតស្នាមរួចរាល់ជាមួយតារាចម្រៀងរូបនេះទៀតផង។
ប៉ុន្តែយ៉ាងណា លោក ខេមរៈ សិរីមន្ត បញ្ជាក់ថា លោកអរគុណចំពោះការយោគយល់របស់បណ្ដាក្រុមហ៊ុនទាំងអស់ដែលបានចុះកិច្ចសន្យារួចរាល់ជាច្រើន សុខចិត្តអធ្យាស្រ័យដល់លោក ដោយមិនពិន័យជាការសងជំងឺចិត្តនោះទេ ដោយគ្រាន់តែបង្វិលជាប្រាក់ដែលបានកក់រួចនោះត្រលប់ទៅក្រុមហ៊ុនវិញ ប៉ុណ្ណោះ។ លើសពីនេះ ខាងផលិតកម្មហង្សមាស ដែលជាទ្រនំរបស់លោក ក៏មានការយោគយល់ច្រើន លើករណីនេះដែរ។
“នៅក្នុងដៃមានក្រុមហ៊ុនជាច្រើន ដែលបានចុះកិច្ចសន្យាជាមួយខ្ញុំរួចប្រហែលពី៤០-៥០ ប៉ុន្តែបណ្ដាលម្ចាស់ក្រុមហ៊ុនទាំងអស់ មានការយោគយល់ខ្លាំង ដោយគ្មានការសងសំណង ត្រូវពិន័យគុណប្រាក់នោះទេ ។ ហើយមានក្រុមហ៊ុនជាច្រើនទៀតមិនបានដឹងថាខ្ញុំផ្អាកទទួល បានតេមកកក់បន្ថែម ដែលសរុបទៅអំឡុងពេលនេះមានចន្លោះពី ៥០ទៅ ៦០"។ នេះបើតាម តារាមកពីខេត្តកំពង់ចាម បញ្ជាក់។
សម្រាប់លោក ខេមរៈ សិរីមន្ត ពិតជាអរគុណចំពោះបណ្ដាលក្រុមហ៊ុនជាច្រើន ដែលមានការយោគយល់លោកច្រើនលើករណីនេះ ពិសេសគឺក្រុមហ៊ុនហង្សមាសផ្ទាល់តែម្ដង។ ចំពោះការវិលត្រលប់មកបង្ហាញខ្លួនតាមឆាកតន្ត្រី និងកម្មវិធីកម្សាន្តដូចដើមវិញ ត្រូវបានម្ចាស់សាម៉ីខ្លួន អះអាងថា នៅថ្ងៃទី ៦ ខែឧសភា ឆ្នាំ ២០១៩ ក្រោយពីបុណ្យ ១០០ថ្ងៃ របស់ប្អូនស្រីលោក រួចរាល់នៅថ្ងៃទី៥ ខែ ឧសភា ឆ្នាំ ២០១៩៕