ក្រុមហ៊ុនរថយន្តធំៗ ២ របស់ជប៉ុន ចាប់ដៃគ្នាដោះដូរបច្ចេកវិទ្យា ទៅវិញទៅមក!
- 2019-03-21 04:11:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ក្រុមហ៊ុនរថយន្តធំៗ ២ របស់ជប៉ុន ចាប់ដៃគ្នាដោះដូរបច្ចេកវិទ្យា ទៅវិញទៅមក!
ចន្លោះមិនឃើញ
ក្រុមហ៊ុនរថយន្តដ៏ល្បីល្បាញ ២ របស់ប្រទេសជប៉ុន បានសម្រេចចាប់ដៃគ្នាចងសម្ព័ន្ធជាដៃគូ ជំនួញទូទាំងពិភពលោក ដែលក្រុមហ៊ុនទាំងពីរនឹងធ្វើការជាមួយគ្នា លើបច្ចេកវិទ្យារថយន្ត Hybrid និងអគ្គិសនី សម្រាប់ចរាចរណ៍លើទីផ្សារសកល។
កិច្ចព្រមព្រៀងរវាក្រុមហ៊ុនធំទាំង ២ ត្រូវបានចុះអនុសារណៈយោគយល់គ្នា តាំងពីឆ្នាំ ២០១៧ ទើបតែពេលថ្មីៗនេះ បានបន្ថែមចំណុចលម្អិតខ្លះៗដូចជា បច្ចេកវិទ្យាដែលដូចគ្នា (បច្ចេកវិទ្យារថយន្ត Hybrid និងអគ្គិសនី) និងអ្នកជំនាញផ្នែកនេះ អាចធ្វើការរួមគ្នាបាន។
កាន់តែពិសេសជាងនេះទៀត ក្រុមហ៊ុន Toyota នឹងផ្គត់ផ្គង់ឲ្យ Suzuki នូវបច្ចេកវិទ្យា Hybrid នៅទីផ្សារអឺរ៉ុប ដែលស្ថិតក្នុងសង្វាក់ផលិតកម្មរថយន្ត Toyota RAV4 និង Corolla Wagon ស៊េរីថ្មី។
ត្រឡប់មកវិញ Suzuki ក៏ត្រូវផ្តល់ឲ្យ Toyota វិញនូវប្រភេទប្រេងឥន្ធនះចុងក្រោយ ដើម្បីប្រើប្រាស់លើរថយន្តខ្នាតតូចក្នុងក្រុងរបស់ Toyota។ រោងចក្រផលិតប្រេងឥន្ធនះនោះ ស្ថិតនៅក្នុងប្រទេសប៉ូឡូញ៕
អានអត្ថបទបន្ត៖