ចេញ​បាន​ជិត ២ ឆ្នាំ ទី​បំផុត Google សម្រេច​បញ្ចប់​ជីវិត​ត្រកូល Pixel 2 ជា​ផ្លូវការ

  • 2019-04-03 02:10:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ស្មាតហ្វូន​ម៉ូឌែល Pixel 2 និង​ Pixel 2 XL ត្រូវ​បាន​បាត់​ឈ្មោះ​ពី​ហាង​លក់​ផ្លូវការ​របស់​ក្រុមហ៊ុន Google ​ស្របពេលជើង​ខ្លាំង​ខាង​កាមេរ៉ា​សេរ៊ី​ចាស់​មួយ​នេះ​បាន​ចេញ​ផ្សាយ​កាល​ពី​ខែ​តុលា ឆ្នាំ ២០១៧ កន្លង​ទៅ។

សារ​នេះ​ក៏​ឆ្លើយតប​ទៅ​នឹង​ចចាមអារ៉ាម​នៃ​ការ​កៀក​ជិត​មក​ដល់​នៃ​ស្មាតហ្វូន Pixel 3a និង 3a XL ដែល​ល្ហិចល្ហៀង​ត្រៀម​ប្រកាស​ក្នុង​ពេល​ដ៏​ខ្លី​ខាង​មុខ។

ត្រកូល Pixel 2 ក៏​ត្រូវ​បាន​រាប់​បញ្ចូល​ជា​ស្មាតហ្វូន​ខាង​ឯកទេស​ផ្តិត​យក​រូបភាព ​ត្បិត​ប្រើប្រាស់​កាមេរ៉ា​មួយ​គ្រាប់ ប៉ុន្តែ​ធុន​នេះ​មាន​បំពាក់​នូវ​ប្រព័ន្ធ​ដំណើរការ Image Processing បាន​យ៉ាង​ល្អ។ ជាមួយ​មុខងារ​ដ៏​គួរ​ឲ្យ​ចាប់​ចិត្ត Active Edge ដោយ​អ្នក​គ្រាន់​តែ​ច្របាច់​ស្មាតហ្វូន​ដើម្បី​បើក​ចូល​ជំនួយ​ការ​ Google Assistant។

រំឭក​ថា​ប្រិយមិត្ត​ក៏​នៅ​តែ​អាច​រក​ជាវ​បាន​តាម​បណ្តា​ហាង​ចែកចាយ​ដែល​នៅ​សេសសល់​ឬ​តាម​រយៈ​គេហទំព័រ Online ដូច​ជា Best Buy ដែល​បច្ចុប្បន្ន​សល់​ស្តុក Pixel 3 XL ទំហំ 64GB នៅ​តម្លៃ ៣៩៩,៩៩ ដុល្លារ

ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......

អានអត្ថបទ:

ប្រភព៖ GSMarena | theverge   ប្រែ​សម្រួល៖ កៅ រក្សា