ដឹងតែសប្បាយមិនខាន! ក្រាលកន្ទេលមើលល្ខោនបុណ្យភូមិឆ្នាំនេះ បីយប់ជាប់ៗគ្នា

  • 2019-04-03 04:47:32
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ឆ្នាំ​នេះ ​អ្នក​ទៅ​លេង​បុណ្យ​ភូមិ ​​ច្បាស់​​សប្បាយ​ចិត្ត​ជាក់​មិន​ខាន ​ដោយ​ឆ្នាំ​នេះ ​​បុណ្យ​ភូមិ ​​នឹង​លើក​យក​ការ​សម្ដែង​ល្ខោន​មក​ជូន​ពុក​ម៉ែ​បង​ប្អូន​ទស្សនា​ រហូត​ដល់​៣​ រា​ត្រី​ជាប់​ៗ​គ្នា នៅ​វត្ត​ព្រះ​ធាតុ ស្ថិតក្នុងសង្កាត់រលួស ខណ្ឌដង្កោ រាជធានីភ្នំពេញ។

​​​ក្នុង​នោះ ​​រា​ត្រី​ទី​១ ​ត្រូវ​នឹង​ថ្ងៃ​ទី​ ៥ ​ខែ មេសា ​ឆ្នាំ​​២០១៩ អ្នក​ទាំ​ង​អស់​គ្នា​នឹង​បាន​ទស្សនា​ការ​សម្ដែង​ល្ខោន​ស្រមោល​ស្បែក​ធំ និង​ស្គរ​ជ័យ ពី​ក្រុម​សិល្បៈ​សុវណ្ណភូមិ ។

​ចំណែក​រា​ត្រី​ទី​២ ​ត្រូវ​នឹង​ថ្ងៃ​ទី ៦ ខែ​មេសា ឆ្នាំ ​២០១៩ នឹង​បន្ត​ជាមួយ​ការ​សម្ដែង​សិល្បៈ​មួយ​ទម្រង់​ទៀត គឺ​របាំ​បុរាណ ឬ​របាំ​ព្រះ​រាជ​ទ្រព្យ ពី​ក្រុម​សិល្បៈ​សុ​ភី​លីន ។​

សម្រាប់​រា​ត្រី​ទី ​៣ ​​ត្រូវ​នឹង​ថ្ងៃ​ទី ៧ ខែ​មេសា ​ឆ្នាំ ​២០១៩ គឺ​ការ​សម្ដែង​ល្ខោន​ខោល ​ដោយ​ក្រុម​ល្ខោន​ខោល​វត្ត​ស្វាយ​អណ្ដែត ​។

ផ្ទាំង​ទស្សនីយ​ភាព​នេះ ​នឹង​ធ្វើ​ឲ្យ​អ្នក​ចូល​រួម​ទស្សនា​បុណ្យ​ភូមិ កាន់​តែ​ជ្រួត​ជ្រាប​ ពី​សិល្បៈ​បុរាណ​ខ្មែរ​ និង​ជា​ការ​រួម​ចំណែក​លើក​ស្ទួយ​​ទម្រង់​សិល្បៈ​បុរាណ​ផង​ដែរ។

ចំពោះ​សំបុត្រ​​ចូល​ទស្សនា ត្រឹម​តែ​២​ម៉ឺន​រៀល​ប៉ុណ្ណោះ ហើយ​ថែម​ទាំង​ទទួល​បាន​នៅ​កូន​សៀវភៅ​អំពី​ប្រវត្តិ​សិល្បៈ​សាច់​រឿង និង​វត្ថុ​អនុស្សាវរីយ៍​ពី​បុណ្យ​ភូមិ ទៀត​ផង។ ប្រិយ​មិត្ត​​​អាច​រក​ទិញ​​សំបុត្រ​បាន​​នៅ​​ថ្ងៃ​បុណ្យ​ភូមិ​ផ្ទាល់ តាម​រយៈ​តូប​ឡេ​ឡេ​បុណ្យ​ភូមិ៕

អត្ថបទ៖ លឹម សុនា