ចំណេញជាង ​៣០០៨ ដុល្លារ​ និងបានកាត​ប្រេង​ឥន្ទ​នៈ ​៥០០ដុល្លារ​ទៀត បើកម្ម៉ង់ទិញរថយន្ត​ ​Peugeot​ ​

  • 2019-04-04 09:55:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​រថយន្ត​ ​Peugeot​ ​ម៉ូដែល​ថ្មី​ ​SUV​ ​2008​ ​ជារ​ថ​យន្ត​ដែល​ពេញនិយម​នៅ​ប្រទេស​បារាំង​ ​ពេលនេះ​បង្ហាញខ្លួន​នៅក្នុង​ប្រទេស​កម្ពុជា​ ​ហើយ​ត្រូវ​បាន​រំពឹង​ថា​ទទួល​បានការ​ពេញនិយម​ពី​យុវវ័យ​សម័យថ្មី​។​

SUV​ ​2008​ ​មាន​រូបរាង​តូច​ច្រឡឹង​ ​ស្រស់​ស្អាត​ ​និង​ ​ងាយស្រួល​ក្នុង​ការ​បើកបរ​លើ​ដងផ្លូវ​ ​ជាពិសេស​សំរាប់​ការ​ធ្វើដំណើរ​ក្នុង​ទីក្រុង​។​ ​ជាមួយ​និង​ប្រភេទ​ម៉ាស៊ីន​សាំង​ ​៣​ ​ស៊ីឡាំង​ ​Tourbo Charged​ ​ប្រើប្រាស់​ប្រេងសាំង​ប្រហាក់​ប្រហែល​ ​៥.៥ ​លីត្រ​ក្នុង​ ​១០០ គីឡូម៉ែត្រ​។​ ​កំរិត​ស៊ីសាំង​តិច​ ​ក៏​ពិតមែន​ប៉ុន្តែ​នៅ​រក្សា​បាន​កំលាំង​ ​និង​ ​ល្បឿន​បើកបរ​យ៉ាង​រលូត​ ​ជាមួយ​និង​ប្រភេទ​ចង្កិះ​លេខ​អូតូ​ ​៦លេខ​ ​កំលាំង​រត់​ ​១១០ ​hp​ ​ជាមួយ​និង​ ​ល្បឿន​រត់អតិបរមា ​១៩០ គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង​។​

​អ្វី​ដែល​ពិសេស​សំរាប់​ ​SUV​ ​2008​ ​នេះ​គឺ​ត្រូវ​បាន​រចនា​ឡើង​ដើម្បី​ឆ្លើយតប​ទៅ​និង​តំរូវការ​នៃ​អ្នកបើកបរ​ដែល​ជា​យុវវ័យ​សម័យថ្មី​ ​ជា​អ្នក​ផ្តល់​តំលៃ​លើ​ ​ផាសុ​ខ​ភាព​បើកបរ​ ​និង​ ​ប្រណិត​ភាព​ខាងក្នុង​រថយន្ត​ផ្ទាល់​តែម្តង​។​ ​SUV​ ​2008​ ​បំពាក់​មក​ជាមួយ​បច្ចេកវិទ្យា​ ​Peugeot​ ​i​-​Cockpit​ ​មានតែ​មួយ​គត់​សំរាប់​រថយន្ត​ ​Peugeot​។​ ​i​-​Cockpit​ ​នេះ​មាន​អេក្រង់​ប្រភេទ​ ​Head​ ​Up​ ​LCD​ ​Display​ ​និង​ ​អេក្រង់​ប្រភេទ​ ​Touch​-​Screen​ ​ទំហំ​ ​7​ ​អ៊ី​ង​ ​ងាយស្រួល​បញ្ជា​ដោយ​ប្រើ​ម្រាមដៃ​ក្នុង​ការកំណត់​មុខងារ​ជាច្រើន​បែប​។

​បច្ចេកវិទ្យា​ទំនាក់ទំនង​ ​កាន់តែ​សំបូរ​បែប​ ​ដោយ​អ្នកបើកបរ​អាច​ភ្ជាប់​ទូរសព្ទ​ដៃ​ទំនើប​ ​ដើម្បី​ប្រើប្រាស់​មុខងារ​ ​Mirror​ ​Screen​ ​សំរាប់​ ​Apple​ ​CarPlay​ ​និង​ ​Android​ ​Auto​ ​និង​ ​Mirror​ ​Link​®​ ​ផង​ដែរ​។​ ​សុវត្ថិភាព​ជា​ចំបង​ ​ដោយ​ភ្ជាប់​មក​ជាមួយ​នូវ​ ​ពោង​សុវត្ថិភាព​ចំនួន​ ​6​,​ ​ប្រព័ន្ធ​ហ្វ្រាំង​ ​ABS​,​ ​ប្រព័ន្ធ​ហ្វ្រាំង​អេ​ឡិ​ត្រូ​និច​ ​EBD​,​ ​ប្រព័ន្ធ​ហ្វ្រាំង​អាសន្ន​ ​EBA​,​ ​ជំនួយ​ចត​ឡាន​ ​Park​ ​Assist​ ​និង​ ​ប្រព័ន្ធ​បើកបរ​លើ​ប្រភេទ​ផ្លូវ​ផ្សេង​ៗ​គ្នា​។​

SUV​ ​2008​ ​នេះ​ត្រូវ​បាន​ផលិត​សរុប​ចំនួន​ ១​ ​លាន​ ​២ សែន​ ​គ្រឿង​ ​ហើយ​ទទួល​បានការ​គាំទ្រ​ជុំវិញ​ពិភពលោក​ ​និង​ ​បាន​ជាប់​ចំណាត់ថ្នាក់​កំពូល​ទី​ ​៣​ ​ក្នុង​ប្រភេទ​ ​B​-​SUV​ ​នៅ​អឺរ៉ុប​ ​៣០ ប្រទេស​។​

​តាម​ប្រសា​សន៏​របស់​លោក​ ​Samuel​ ​EAK​ ​នាយក​គ្រប់គ្រង​ ​Peugeot​ ​ប្រចាំ​ប្រទេស​កម្ពុជា​បាន​អោយ​ដឹង​ថា​ ​“​SUV​ ​2008​ ​សាក​សម​បំផុត​សំរាប់​អ្នកប្រើ​ប្រាស់​ជា​យុវវ័យ​ ​ដែល​ផ្អែក​តាម​តំរូវការ​កើនឡើង​នូវ​រថយន្ត​ដែល​មាន​តំលៃ​សមរម្យ​ ​និង​ ​គុណភាព​ល្អ​ប្រណិត​ ​ហើយ​អាច​បំពេញ​តំរូវការ​បាន​ទាំង​ការ​បើកបរ​ ​ក៏ដូចជា​ផ្តល់​នូវ​ផាសុ​ខ​ភាព​ដល់​អ្នកប្រើ​ប្រាស់​ ​បូករួម​និង​ការសន្សំសំចៃ​នៃ​ការ​ចំ​នាយ​ផ្សេង​ៗ​ផង​ដែរ​។

​រៀងរាល់​ពេល​ដែល​អតិថិជន​ទិញ​និង​ ​ប្រើប្រាស់​រថយន្ត​ម៉ាក​ ​Peugeot​ ​នោះ​គាត់​និង​ក្លាយទៅជា​ម្ចាស់​រថយន្ត​នៃ​ភាព​លេខ​ធ្លោ​ ​ទំនើប​ ​និង​ ​ជំនឿ​ង​ទុកចិត្ត​ ​ជាមួយ​និង​សេវាកម្ម​ជួសជុល​ដែល​ក្រុមហ៊ុន​បាន​ផ្តល់​ជូន​។​”​

​កាន់តែ​ពិសេស​ក្នុង​ឳ​កាស​ស្វា​គម​ន៏​ពិធីបុណ្យ​ចូលឆ្នាំ​ខ្មែរ​ ​អតិថិជន​និង​ទទួល​បាន​ប្រូ​ម៉ូ​សិន​ពិ​សេស​ៗ​ជាច្រើន​សំរាប់​ការ​ ​កក់​ ​និង​ ​ទិញ​ម៉ូដែល​ណាមួយ​ពី​ ​Peugeot​ ​ដូច​ខាងក្រោម​

  • ១​.​ ​រាល់​ការ​កក់​រឺ​ទិញ​ ​SUV​ ​2008​ ​អតិថិជន​និង​ទទួល​បាន​កាត​ប្រេង​ឥន្ទ​នះ​ចំនួន​ ​៥០០ដុល្លារ​
  • ​២​.​ ​រាល់​ការ​កក់​ ​SUV​ ​3008​ ​អតិថិជន​និង​ទទួល​បានការ​បញ្ចុះ​តំលៃ​ ​៣០០៨ ដុល្លារ​ ​ព្រមទាំង​ទទួល​បាន​កាត​ប្រេង​ឥន្ទ​នះ​ចំនួន​ ​៥០០ ដុល្លារ​
  • ​៣​.​ ​រាល់​ការ​កក់​រឺ​ទិញ​ ​SUV​ ​5008​ ​អតិថិជន​និង​ទទួល​បានការ​ម៉ូតូ​ហុង​ដា​ឌ្រីម​មួយ​គ្រឿង​ ​ព្រមទាំង​ទទួល​បាន​កាត​ប្រេង​ឥន្ទ​នះ​ចំនួន​ ​៥០០ដុល្លារ​។

​ ​

​សូម​ប្រញាប់​រួសរាន់​ឡើង​ព្រោះ​ការ​ផ្តល់​ជូន​នេះ​ ​ចាប់ផ្តើម​ពី​ថ្ងៃនេះ​រហូតដល់​ថ្ងៃទី​ ​៣០​ ​ខែមេសា​ ​ឆ្នាំ​ ​២០១៩ប៉ុណ្ណោះ​។​

​ដើម្បីអោយ​ដឹង​កាន់តែ​ច្បាស់​អំពី​ ​រថយន្ត​ ​SUV​ ​2008​ ​ក៏ដូចជា​ ​ម៉ូដែល​ផ្សេងទៀត​ ​លោក​ ​លោកស្រី​អាច​អញ្ជើញ​មក​ទស្សនា​រថយន្ត​ផ្ទាល់​ ​នៅក្នុង​ទីតាំង​ ​Showroom​ ​សាខា​ផ្សារ​ទំនើប​អ៊ី​អន​ ​១​ ​ជាន់ទី​ ​១​ ​ដែល​បើក​ទទួល​ជា​រៀងរាល់ថ្ងៃ​ ​ពី​ម៉ោង​ ​៩ព្រឹក​ ​ដល់ម៉ោង​ ​១០ យប់​។​

​សំរាប់​ពត៌មាន​បន្ថែម​សូម​ទូរសព្ទ​ទៅកាន់​លេខ​ ​076​ ​(​PEUGEOT​)​ ​7384368​ ​និង​ ​តាមដាន​ទំព័រ​ហ្វេ​សបុ​ក​ ​facebook.com​/​PEUGEOTCambodia​។​ ​

អត្ថបទ៖ រក្សា