របៀប​មើល​ App ណាមួយ​ស៊ី​ថ្ម​ខ្លាំង​ជាង​គេ​នៅ​លើ​ iOS 8

  • 2014-09-23 16:59:23
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Apple បាន​ធ្វើ​ឱ្យ​អតិថិជន​នៅ​ជុំវិញ​ពិភព​រំភើប​យ៉ាង​ខ្លាំង​ពី​ការ​ប្រកាស​ដាក់​ iPhone 6 និង​ 6 Plus ព្រម​គ្នា។ ដោយ​ឡែក​កាល​ពី​ថ្ងៃ​ទី​ ១៧​កញ្ញា​វិញ​ iOS 8 ក៏​បាន​ធ្វើ​ឱ្យ​អ្នក​ប្រើប្រាស់​ iDevice ទាំង​អស់​សប្បាយ​ចិត្ត​មិន​ស្ទើរ​តែ​ដោយ​សា​លក្ខណៈ​ពិសេសៗ​ច្រើន​ជាង iOS ​ជំនាន់​មុនៗ។

​ទោះ​ជា​យ៉ាង​ណា​ប្រព័ន្ធ​ប្រតិបត្តិការ​កាន់​តែ​ទំនើប​ពោល​គឺ​វា​ជៀស​មិន​ផុត​ពី​ត្រូវ​ថាមពល​ថ្ម​ច្រើន​ជាង​មុន​។ ខាង​ក្រោម​នេះ​ជា​របៀប​មើល​ថា​តើ​ App ណា​ខ្លះ​ស៊ី​ថ្ម​ខ្លាំង​ជាង​គេ​នៅ​លើ​ iOS 8 មួយ​នេះ៖

១. ចូល​ទៅ​កាន់​ Setting>General

២. ចូល​ទៅ​កាន់​ពាក្យ​ថា​ Usage

៣.​ ជ្រើស​រើស​ពាក្យ​ថា​ Battery Usage

៤.​ បន្ទាប់​មក​វា​នឹង​លោត​ផ្ទាំង​មួយ​ដូច​ខាង​ក្រោម​បង្ហាញ​ពី​ព័ត៌មាន​លំអិត​របស់​ App នីមួយៗ

៥.​ Scroll ចុះ​ក្រោម​ដើម្បី​ដឹង​ថា​តើ​ App មួយ​ណា​ត្រូវ​ការ​ថាមពល​ថ្ម​ច្រើន​ជាង​គេ

៦. ​ ​បន្ទាប់​មក​វា​​​នឹង​​បង្ហាញ​​​រយៈ​ពេល​នៃ​ការ​ប្រើប្រាស់​តាំង​ពី​ពេល​សាក​ពេញ​លើក​ចុងក្រោយ ​និង​ថាមពល​ថ្ម​ដែល​ប្រើ​ទៅ​លើ​ App ​នានា​ក្នុង​រយៈពេល​ ២៤ ​ម៉ោង​ចុងក្រោយ ​ឬ​​៧​ថ្ងៃ​ចុងក្រោយ។

អាន៖ អតិថិជន​ភាគច្រើន​ចូលចិត្ត​ iPhone 6 ​ជាង​ 6 Plus (វីដេអូ)

​ប្រែ​សម្រួល​៖ ​សែម​ សុធារិទ្ធ ​ប្រភព៖​ phonearena

អត្ថបទថ្មី