Man Utd កោះ​ប្រមូល​ទ័ព​ត្រៀម​ទប់​ទល់​ Barca នៅ​ Champions League

  • 2019-04-08 00:53:30
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Manchester United នឹង​បើក​ទ្វារ​កីឡដ្ឋាន​ Old Trafford របស់​ខ្លួន​ស្វាគមន៍​ FC Barcelona ក្នុង​ការ​ប្រកួត UEFA Champions League វគ្គ​៨​ក្រុម​ចុង​ក្រោយ​នៅ​យប់​ថ្ងៃ​ពុធ​ខាង​មុខ​នេះ។​

មុន​ការ​ប្រកួត​មក​ដល់​ លោក​ Ole Gunnar Solskjaer បាន​កោះ​ប្រជុំ​កូន​ក្រុម​របស់​ខ្លួន​ធ្វើ​ការ​ហ្វឹកហាត់​ដើម្បី​ត្រៀម​លក្ខណៈ​ទទួល​ភ្ញៀវ​ដែល​ជា​គីឡូ​យក្ស​ប្រចាំ​ទ្វីប​អឺរ៉ុប​ ហើយ​មុន​នេះ​២៤​ម៉ោង​ អ្នក​ចាត់​ការ​សញ្ជាតិ​ន័រវែស​ក៏​បាន​ទៅ​អង្គុយ​មើល​ Barcelona យក​ឈ្នះ​ Atletico Madrid ២-០​ ក្នុង​ការ​ប្រកួត​ La Liga ដែរ។​

ក្រុម​បិសាច​ក្រហម​គ្មាន​ការ​ប្រកួត​នោះ​ទេ​កាល​ពី​ចុង​សប្ដាហ៍​ ដូច្នេះ​ចង់​មិន​ចង់​ពួកគេ​នឹង​ចំណេញ​កម្លាំង​ជាង​ Barcelona ដែល​ជាប់​លេង​ La Liga និង​ត្រូវ​ធ្វើ​ដំណើរ​ផ្លូវ​ឆ្ងាយ​មក​កាន់​ប្រទេស​អង់គ្លេស។​ David de Gea, Romelu Lukaku និង​ Alexis Sanchez សុទ្ធ​តែ​ឃើញ​មុខ​ក្នុង​ការ​ប្រមូល​ផ្ដុំ​ហ្វឹកហាត់​ដ៏​សំខាន់​នេះ៕

ប្រភព៖ Manchestereveningnews   ប្រែសម្រួល៖ រ័ត្ន

អត្ថបទពេញនិយម