Qualcomm ព្រម​ជួយ​ Apple បើ​ចង់​ផលិត​ iPhone 5G

  • 2019-04-08 08:11:49
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ការ​ចេញ​ផ្សាយ​កាល​ពី​ពេល​កន្លង​ទៅ​នេះ បាន​ឲ្យ​ដឹង​ថា​ Apple កំពុង​ស្ថិត​​ក្នុង​ស្ថានភាព​លំបាក​ក្នុង​ការ​បន្ថែម​សេវា​ 5G លើ​ស្មាតហ្វូន​របស់​ខ្លួន ដោយ​សារ​តែ Intel និង​ Samsung មិន​ព្រម​លក់​ Modem 5G ឲ្យ។

ពេល​នេះ​លោក​ Cristiano Amon ដែល​ជា​ប្រធាន​ក្រុមហ៊ុន Qualcomm បាន​ចេញ​មុខ​និយាយ​អំពី​ស្ថានភាព​លំបាក​របស់​ Apple ខណៈ​ពេល​ដែល​ក្រុមហ៊ុន​ទាំង​កំពុង​មាន​ជម្លោះ​ផ្លូវ​​ច្បាប់​រវាង​គ្នា។ លោក​​ Amon បាន​និយាយ​ថា​ "មិន​ដឹង​ថា​គួរ​មាន​យោបល់​បែប​ណា​ទេ​អំពី​សកម្មភាព​ Apple” ហើយ​និយាយ​ថា វា​ជា​រឿង​ប្រថុយប្រថាន​បំផុត​ប្រសិន​មិន​ប្រញាប់​ចេញ​​ឧបករណ៍ 5G ទេនោះ។

​​លោក​បាន​បន្ថែម​ទៀត​ថា "​ក្រុមហ៊ុន​យើង​នៅ​តែ​ស្ថិត​នៅ​ក្នុង​ទីក្រុង​ San Diego ហើយ​ Apple មាន​លេខ​ទូរសព្ទ​របស់​យើង។ ប្រសិន​បើ​ពួក​គេ​តេ​មក​ យើង​នឹង​ជួយ​ពួក​គេ​”។

ប្រធាន​រូប​នេះ​បាន​និយាយ​ទៀត​ថា​ 4G បាន​កែប្រែ​ការ​ស្ដាប់​ចម្រៀង​របស់​មនុស្ស​ ដោយ​បច្ចុប្បន្ន​គ្រប់​គ្នា​ស្ដាប់​ចម្រៀង​ដោយ​ប្រើ​ 4G មិន​ទិញ​ឌីស​ដូច​មុន ហើយ​ជា​មួយ​ 5G វា​នឹង​ធ្វើ​បែប​នេះ​ដាក់​វីដេអូ​វិញ​ម្ដង៕

ចុចអាន៖

ប្រភព៖ 9to5Mac   ប្រែ​សម្រួល៖ សុខហេង